ខ្លាំងមែន! ដើរពីស្រុកកំណើតទៅប៉េកាំងដោយរមៀលសំបកកង់ឡានទម្ងន់ ១៣៥ គីឡូម៉ែត្រឆ្លងកាត់ផ្លូវរាប់ពាន់គីឡូម៉ែត្រ ហើយថាបើស្លាប់ដោយគ្រោះថ្នាក់ នឹងបរិច្ចាគសរីរាង្គទៀត

ដើម្បីប្រជែងជាមួយខ្លួនឯងនិងបំបែកឯតទគ្គកម្មជាតិ បុរសឈ្មោះ វ៉ាង ហាវ អាយុ ២៧ ឆ្នាំមកពីភូមិតូចមួយក្នុងទីក្រុងធានស៊ុយ ខេត្តកានស៊ូ ភាគពាយព្យ ប្រទេសចិន បានចាប់ផ្តើមដើរចេញពីស្រុកកំណើតរបស់គាត់ទៅទីក្រុងប៉េកាំង ខណៈរមៀលសំបកកង់ឡានទម្ងន់ ១៣៥ គីឡូក្រាម។

ដោយគ្មានជំនួយពីមធ្យោយបាយដឹកជញ្ជូនណាមួយនោះ លោកវ៉ាងបានដាក់ម្ហូបអាហារខ្លះ របស់ចាំបាច់ និងទឹកទុកផឹកប្រចាំថ្ងៃរបស់គាត់នៅក្នុងសំបកកង់ ហើយបន្តដំណើរដោយថ្មើរជើងយ៉ាងតិចក៏៣ខែទៀតដែរ។ គិតត្រឹមថ្ងៃទី ១ វិច្ឆិកា លោកវ៉ាងបានដើរបាន ៦០០ គីឡូម៉ែត្ររួចជាស្រេចទៅហើយ ហើយបានមកដល់ទីក្រុងចុងជី នៃខេត្តសានស៊ី ភាគខាងជើងប្រទេសចិន។

លោកវ៉ាងបាននិយាយថា គាត់គ្រាន់តែចង់ធ្វើលំហាត់ប្រាណនៅលើការធ្វើដំណើរជាជាងទាក់ទាញចំណាប់អារម្មណ៍សាធារណជនឬរកលុយ។ លោកនិយាយថា "ខ្ញុំអាចផ្សាយផ្ទាល់តាមអនឡាញក្នុងអំឡុងពេលការធ្វើដំណើររបស់ខ្ញុំនិងរកលុយបានពីសំណាក់អ្នកគាំទ្រ ប៉ុន្តែវានឹងមានផលប៉ះពាល់អាក្រក់ដល់គោលបំណងធ្វើដំណើររបស់ខ្ញុំ ហើយមនុស្សក៏អាចចោទសួរពីភាពត្រឹមត្រូវរបស់ខ្ញុំផងដែរ ដូច្នេះខ្ញុំគ្រាន់តែចែករំលែកផ្លូវធ្វើដំណើររបស់ខ្ញុំនិងរូបថតឬវីដេអូមួយចំនួននៃទេសភាពតាមផ្លូវដល់អ្នកគាំទ្រជំនួសវិញ​ប៉ុណ្ណោះ"។

ដោយសារអ្វីៗអាចកើតឡើងក្នុងអំឡុងពេលធ្វើដំណើរដ៏វែងឆ្ងាយនោះ លោកវ៉ាងបាននិយាយថាប្រសិនបើគាត់មានគ្រោះថ្នាក់ចរាចរណ៍ គាត់នឹងបរិច្ចាគសរីរាង្គរបស់គាត់ទាំងអស់ឱ្យទៅអ្នកដែលត្រូវការ៕

adverise with khmeread