adverise with khmeread 1

Per Mertesacker៖ ការ​ត្រឡប់មកវិញ​របស់ Danny "King" Welbeck គឺជា​ផ្នែក​មួយ​ដ៏​សំខាន់​សម្រាប់ Arsenal ដើម្បី​ឆ្ពោះទៅ​គ្រង​ដំណែង​ជើងឯក​

​ខ្សែការពារ​ដ៏​រឹងមាំ​របស់​ក្រុម​កាំភ្លើង​ធំ Arsenal កីឡាករ Per Mertesacker បានបញ្ជាក់​ពី​ក្តី​រំពឹង​របស់ខ្លួន​ថា Danny Welbeck គឺជា​ផ្នែក​មួយ​ដ៏​សំខាន់​ក្នុងការ​ដឹកនាំ​ការប្រកួតប្រជែង​ដណ្តើមពាន​រង្វាន់​ជា​ម្ចាស់​ជើង​ឯង Premier League នាពេលខាងមុខ​។​

​ខ្សែប្រយុទ្ធ​ឆ្នើម​វ័យ ២៥ ឆ្នាំ​រូបនេះ​បានធ្វើការ​ត្រឡប់មកវិញ​ដើម្បី​ជួយ​ស្រោចស្រង់​ក្លឹប​ក្នុង​វិបត្តិ​អសមត្ថភាព​រក​គ្រាប់​បាល់ ហើយ​គាត់​ក៏បាន​ស៊ុត​បញ្ចូល​ទី​នៅ​ចុងការ​ប្រកួត ដោយ​គាត់​បានបង្ហាញ​ខ្លួន​សម្រាប់​ក្រុម​កាំភ្លើង​ធំ​បានត្រឹមតែ ១០ នាទី​តែប៉ុណ្ណោះ និង​បាន​ជួយ​ឱ្យ​ក្រុម​ខ្លួន​យកឈ្នះ​ទៅលើ​ក្រុម​កំពូល​តារាង Leicester កាលពី​យប់​ថ្ងៃអាទិត្យ​កន្លងទៅ​។

​ការប្រកួត​មួយ​នោះ​គឺជា​ការប្រកួត​លើកដំបូង​របស់​កីឡាករ​រូបនេះ​ចាប់តាំងពី​ខែមេសា​ឆ្នាំ ២០១៥ មកម្ល៉េះ ហើយ​គេហទំព័រ London Evening Standard ប្រទេស​អង់គ្លេស​បាន​រាយការណ៍​ថា Mertesacker បានផ្តល់​ការជឿជាក់​យ៉ាង​មុតមាំ​ផងដែរ​ទៅលើ​ខ្សែប្រយុទ្ធ​ជម្រើសជាតិ​អង់គ្លេស​រូបនេះ​ថា​អាច​នឹងមាន​ភាពខុសគ្នា​ប្លែក​ជាង​មុន​នាពេល​បច្ចុប្បន្ននេះ ពេល​គាត់​ជាសះស្បើយ​ពី​បញ្ហា​របស់​ជង្គង់​របស់​គាត់​៕​

adverise with khmeread
ប្រភព៖ មេត្រូ

មតិយោបល់