សាហាវលើសសត្វតិរច្ឆាន! ឪពុកបង្កើតចាប់រំលោភកូនស្រីអាយុ ១៨ ខែ

ប៉ូលិសឥណ្ឌាបាននិយាយកាលពីថ្ងៃសុក្រទី៣វិច្ឆិកាថា បុរសម្នាក់ដែលត្រូវបានចោទប្រកាន់ពីបទចាប់រំលោភកូនតូចម្នាក់នៅចំពោះមុខកូនៗដទៃទៀតរបស់គាត់នោះ ត្រូវបានចាប់ខ្លួននៅប្រទេសឥណ្ឌា ដែលជាការវាយប្រហារខាងផ្លូវភេទជាបន្តបន្ទាប់និងចុងក្រោយបំផុតប្រឆាំងនឹងអនីតិជននៅប្រទេសនេះ។

ប៉ូលិសបាននិយាយថា ក្មេងស្រីអាយុ១៨ខែនេះបានទៅលេងជាមួយក្មេង២នាក់របស់អ្នកជិតខាង​របស់វាដែលមានអាយុ ២និង៤ឆ្នាំកាលពីថ្ងៃពុធ នៅពេលដែលនាងតូចនេះត្រូវបានចាប់រំលោភដោយឪពុករបស់ពួកគេនៅក្នុងផ្ទះដែលមានមួយបន្ទប់។

ក្មេងស្រី ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមួយនៅទីក្រុងញូវដែលីនេះ ត្រូវបានរកឃើញដោយម្ដាយរបស់នាងនៅខាងក្រៅផ្ទះរបស់នាងនិងការឈឺចាប់ បន្ទាប់ពីការចាប់រំលោភនេះ ។

លោក Harinder Singh មន្ត្រីប៉ូលិសនៅសង្កាត់អាម៉ាន់វីហា ក្នុងទីក្រុងញូដែលី បាននិយាយថា ជនសង្ស័យនេះ ត្រូវបានចាប់ខ្លួន កាលពីថ្ងៃព្រហស្បតិ៍។ ហេតុកាណ៍ននេះ បានកើតឡើងនៅសង្កាត់ទីក្រុងនេះ។

គាត់ត្រូវបានចោទប្រកាន់ក្រោមច្បាប់ឥណ្ឌាស្តីពីការការពារកុមារពីការរំលោភបំពានផ្លូវភេទ ដែលតាមការចោទប្រកាន់នេះ គាត់អាចប្រឈមនឹងការដាក់ពន្ធនាគារអស់មួយជីវិត។

លោកស្រី Swati Maliwal ប្រធានគណៈកម្មការក្រុងញូវដែលីសម្រាប់ស្ត្រីបាននិយាយថា ក្មេងតូចនេះស្ថិតក្នុងសភាពមិនប្រែប្រួលខ្លាំងទេ ក្រោយពីទទួលការវះកាត់។

ករណីរំលោភកូនក្មេងចំនួនជិត១១.០០០ករណី ត្រូវបានរាយការណ៍កាលពីឆ្នាំ២០១៥នៅប្រទេសនេះ៕

adverise with khmeread
Tiger underlay 0cc51ce78ea42075c828d110dce2083d23804c4c9a1bb917ebea151827aebf16