ថ្ងៃទី ៣ នៃព្រះរាជពិធីបុណ្យអុំទូកចាប់បានជនសង្ស័យ ៣ នាក់លួចមួកសុវត្ថិភាព

ភ្នំពេញ ៖ កម្លាំងប៉ូលិសផ្នែកយុត្តិធម៌សហការជាមួយកម្លាំងផ្នែកអន្តរាគមន៍ខណ្ឌដូនពេញបានឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ ពីបទ លួចមួកការពារសុវត្ថិភាព នៅចំណុចកន្លែងផ្ញើម៉ូតូមុខមន្ទីរពេទ្យជប៉ុនផ្លូវលេខ៤៧ ភូមិទី៩ សង្កាត់ស្រះចក ខណ្ឌដូនពេញ នាថ្ងៃទី០៤ វិច្ឆិកា ២០១៧ វេលាម៉ោង៦ និង៥០នាទីព្រលប់។

ប៉ូលិសនិយាយថា ជនសង្ស័យត្រូវឃាត់ខ្លួន គឺ១.ឈ្មោះ ម៉ៅ វុទ្ធី ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរមុខរបរមិនពិតប្រាកដមានទីលំនៅមិនប្រាកដ ត្រូវបានប្រជាពលរដ្ឋព្រួតវាយ បណ្តាលឱ្យរបួសហើមថ្គាម ២.ឈ្មោះ ឃាង ដារ៉ា ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរមុខរបរមិនប្រាកដមានទីលំនៅផ្ទះលេខ៨៥ ផ្លូវ២៤៧ សង្កាត់ ទឹកល្អក់ទី៣ខណ្ឌទួលគោក និង៣.ឈ្មោះ ខុន ស្រីដា ភេទស្រី អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនប្រាកដមានទីលំនៅផ្ទះជួលផ្លូវ២៤៧ សង្កាត់ទឺកល្អក់ទី៣ ខណ្ឌទួលគោក។

វត្ថុតាងចាប់យកបានមានមួកសុវត្ថិភាពពណ៌ខ្មៅ.ក្រហមមួយ (បានប្រគល់ឱ្យជនរងគ្រោះវិញ) និងម៉ូតូមួយគ្រឿងម៉ាកC100កូរ៉េពណ៌ក្រហមស្លាកលេខមើល មិនច្បាស់មានលេខម៉ាស៊ីន ១៥២២៣៥ ជារបស់ជនសង្ស័យ។  

ចំណែកជនរងគ្រោះ ឈ្មោះ ឡាម សុផាន ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរមុខរបរទទួលផ្ញើម៉ូតូ មានទីលំនៅផ្ទះលេខ៣១៨ផ្លូវលេខ២៧១សង្កាត់ទំនប់ទឹកខណ្ឌចំការមន រាជធានីភ្នំពេញ។  

បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញដើម្បីកសាងសំណុំរឿងតាមនីតិវិធី៕

adverise with khmeread
Tiger underlay 0cc51ce78ea42075c828d110dce2083d23804c4c9a1bb917ebea151827aebf16