ទិញថ្នាំញៀនពីម្តុំពេទ្យលោកសង្ឃមកលក់បន្តប៉ូលិសវ៉ៃខ្នោះ៧នាក់

កណ្តាល ៖ ប៉ូលិសស្រុកអង្គស្នួលបានឃាត់ជនសង្ស័យ៧នាក់ក្នុងករណី ជួញដូរ ដោយខុសច្បាប់នូវសារធាតុញៀន (ម៉ាទឹកកក) នៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៧ វេលាម៉ោង៦ និង៣០នាទីព្រលប់នៅ ចំណុចបន្ទប់ជួលស្នាក់នៅ ភូមិត្រយឹង ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល។

ប៉ូលិសនិយាយថា ជនសង្ស័យចំនួន០៧នាក់ (ឃាត់ខ្លួន) ស្រី០៣នាក់.១-ឈ្មោះ ជឿន បូលីនយ៉ា ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិ ខ្មែរ  មុខរបរ ជាងកាត់សក់ ទីលំនៅបច្ចុប្បន្ន   នៅភូមិពាំងអំពិល ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ (ជួញដូរ), ២-ឈ្មោះ រ៉េត រស្មី ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងកាត់សក់ទីលំនៅបច្ចុប្បន្ន នៅភូមិត្រពាំងអំពិល ឃុំ ត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ​ (ជួញដូរ), ៣-ឈ្មោះ ស៊ិន គាថា ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងធ្វើបង់ទីលំនៅបច្ចុប្បន្ន ភូមិព្រៃក្តី ឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ (ជួញដូរ), ៤-ឈ្មោះ សយ ចំរើន ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងម៉ូតូ ទីលំនៅបច្ចុប្បន្ន ភូមិស្វាយក្រវាន់ ឃុំស្វាយក្រវាន់ ស្រុកច្បារមន ខេត្តកំពង់ស្ពឹ (ជួញដូរ),​៥-ឈ្មោះ ផៃ រដ្ឋា ភេទស្រី អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករកាត់ដេរ ស្នាក់នៅភូមិគល់ សង្កាត់កន្ទោក ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ (ប្រើប្រាស់), ៦-ឈ្មោះ វ៉ាន ស្រីវី ភេទស្រី អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករកាត់ដេរ ទីលំនៅបច្ចុប្បន្នភូមិត្រយឹង ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល (ប្រើប្រាស់) និង៧-ឈ្មោះ អួត ស្រីនីច ភេទស្រី អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករកាត់ដេរ ទីលំនៅបច្ចប្បន្នស្នាក់នៅភូមិត្រយឹង ឃុំពើក ស្រុកអង្គស្នួលខេត្ត កណ្តាល (ប្រើប្រាស់)។

វត្ថុតាងចាប់យករួមមាន ៖ ១/ម្សៅក្រាមពណ៌សថ្លាសង្ស័យថាជាសារធាតុញៀន  ចំនួន០៧កញ្ចប់ ធំ០១កញ្ចប់ មធ្យម០២កញ្ចប់ តូច ០៤កញ្ចប់, ២/ម៉ូតូ០១គ្រឿងម៉ាកឌូកកាទី ប្រភេទប្រុសពណ៌លឿងបិតតែមពណ៌ស្វាយស្លាកលេខ កំពង់ស្ពី១G-៨៥១០ លេខតួលេខតួនិងម៉ាស៊ីន ១៥៤០៥០០៧៥១, ៣/រថយន្ត០១គ្រឿង ម៉ាក កូរូឡាពណ៌ស្ក ស៊េរី ឆ្នាំ១៩៩៤ ផ្លាកលេខ ភ្នំពេញ២សេ ៥៥៨៥, ៤/ទូរស័ព្ទដៃ ០៥គ្រឿង សាំងសុង០២គ្រឿង ហួវៃ ០១គ្រឿង និងណូគាអិនចុចពិល០២គ្រឿង, ៥/លុយដុល្លារចំនួន ១.៨០០ ដុល្លារ (មួយពាន់ប្រាំបីរយដុល្លាអាមេរិច), លុយរៀល ចំនួន២.០០០.០០០រៀល(ពីរលានរៀល), ៦/លោហៈធាតុ០១ ខ្សែ ពណ៌រមៀត, ចិញ្ជៀនជង្រៀកផ្តៅ ០២វង់សង្ស័យថាផ្លាកទីន, ៧/ថង់សម្រាប់វេចខ្ចប់ថ្នាំញៀន និងឧបករណ៍ ប្រើប្រាស់មួយចំនួនទៀត។

ប៉ូលិសបន្តថា ដំបូងកម្លាំងជំនាញបានទទួលព័ត៌មានពីមហាជនល្អ ថាមានសង្ស័យកំពុងជួញដូរថ្នាំញៀន និងប្រើប្រាស់ នៅចំណុចកើតហេតុខាងលើ។ ភ្លាមនោះកម្លាំងជំនាញ បានសហការជាមួយ កម្លាំងប៉ុស្តិ៏រដ្ឋបាលពើក បានចុះដល់កន្លែងកើតហេតុ ហើយបានឃាត់ខ្លួនជនសង្សយ័ទាំង០៧នាក់។

ដោយមានបទបញ្ជាពីលោកស្នងការ និងមានការសម្រួបសម្រួលពីលោក ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្ដាល.មានការចូលរូមពីលោកមេភូមិឃុំ និងនៅមុខ សញ្ញាកម្លាំងជំនាញបានធ្វើការត្រួតពិនិត្យ ឆែកឆេ ឃើញថ្នាំញៀន០៧កញ្ចប់ និងឧបករណ៍ប្រើប្រាស់ដូចខាងលើ។

នៅចំពោះមុខជនសង្ស័យឈ្មោះជឿន បូលីនយ៉ា និងឈ្មោះ រ៉េត រស្មី បានឆ្លើយសារភាពថា ខ្លួនបានទិញថ្នាំញៀន នេះពីជនមិនស្គាល់ឈ្មោះ នៅផ្តុំពេទ្យលោកសង្ឃ រាជធានីភ្នំពេញទិញម្តង តម្លៃ១២០.០០០រៀល ដើម្បីយកទៅលក់បន្ត។

បច្ចុប្បន្នជនសង្ស័យ រួមនឹងវត្ថុតាង ត្រូវបានបញ្ជូនមកអធិការដ្ឋានស្រុកអង្គស្នួល ដើម្បីសាកសួរបន្ត និងកសាងសំណុំរឿង ចាត់ការតាមនីតិវិធីច្បាប់៕

adverise with khmeread
Tiger underlay 0cc51ce78ea42075c828d110dce2083d23804c4c9a1bb917ebea151827aebf16