រួមភេទជាមួយអនីតិជន អាយុ​ក្រោម១៥ឆ្នាំ ត្រូវប៉ូលិសវ៉ៃខ្នោះ

ភ្នំពេញ ៖ កម្លាំង​ប៉ូលិសប៉ុស្តិ៍រដ្ឋបាល​ស្ទឹងមានជ័យ បាន​ឃាត់ខ្លួន​យុវជន​ម្នាក់ ពាក់ព័ន្ធ​ករណី​រួមភេទ ជាមួយ​អនីតិជន អាយុ​ក្រោម១៥ឆ្នាំ ក្រោយ​ទទួលបាន​បណ្តឹង ពី​ក្រុមគ្រួសារ​កុមារីរងគ្រោះ នៅ​ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៧។

ប៉ូលិសនិយាយថា ជនសង្ស័យ​ឈ្មោះ សន ឧ​ត្ត​ម ហៅ​ដំ ភេទ​ប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិន​ពិតប្រាកដ ស្នាក់នៅ​ផ្ទះជួល ផ្លូវលំ ភូមិ៥ សង្កាត់​ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ។

ចំណែកកុមារី​រងគ្រោះ​មានឈ្មោះ អ ដ​វ ហៅ សព អាយុ១៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ សិស្សស្នាក់​នៅក្នុង​ខណ្ឌចំការមន រាជធានី​ភ្នំពេញ។

ប៉ូលិសបន្តថា កាលពី​ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៧ វេលា​ម៉ោង១០យប់បានលួងលោមនាងចូលផ្ទះសំណាក់​យីហោ ៤៣២ បន្ទប់​លេខ១០៥ ផ្លូវ​លេខ២៧១ ភូមិ៥ សង្កាត់​ស្ទឹងមានជ័យ​ទី២ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ហើយរួមភេទតែម្តង។

បច្ចុប្បន្ន​ជនសង្ស័យ​ឈ្មោះ ​សន ឧ​ត្ត​ម ហៅ ដំ ឃាត់ខ្លួន​នៅ​អធិការដ្ឋានខណ្ឌមានជ័យ ដើម្បី​កសាង​សំណុំរឿង ចាត់ការ​តាម​នីតិវិធី៕

 

adverise with khmeread