ប្រទះឃើញសពបុរសម្នាក់លង់ទឹកប្រឡាយ

កណ្តាល ៖ សពបុរសម្នាក់ត្រូវបានអ្នកស្រុកប្រះទះឃើញកាលពី​ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៧ ចំណុច​ភូមិ​ជ័យ​ឧត្ដម ឃុំ​សំរោង​ធំ ស្រុក​កៀនស្វាយ ខេត្តកណ្ដាល ដែលស្លាប់ដោយលង់ទឹកប្រឡាយ។

ប៉ូលិសនិយាយថា សព​ឈ្មោះ ឆុង សាង ភេទ​ប្រុស អាយុ៤៨ឆ្នាំ មាន​ទីលំនៅ​ភូមិ កំពង់​បឹង​ឃុំ​កំពង់​បឹង ស្រុក​មេសាង ខេត្តព្រៃវែង បច្ចុប្បន្ន​ធ្វើ​កម្មករ​ឡឥដ្ឋ ភូមិ​ជ​យ័​ឧត្ដម ឃុំ​សំរោង​ធំ ស្រុក​កៀនស្វាយ ខេត្តកណ្ដាល។

បើតាម​ឈ្មោះ សាង សី ភេទ​ប្រុស អាយុ២៥ឆ្នាំ ត្រូវជា​កូនបង្កើត​សព បាន​ឱ្យដឹងថា នៅ​ម៉ោង៦ល្ងាច​ថ្ងៃទី៣ វិច្ឆិកា ២០១៧ ឪពុក​ខ្លួន​បាន​ដើរទៅ​មើល​មង​នៅក្នុង​ប្រឡាយ​ទី៣ ក្រោយ​ឡឥដ្ឋ ក្នុងភូមិ​ឃុំ​កើតហេតុ។

លុះដល់​ម៉ោង៨យប់​ថ្ងៃខែ​ឆ្នាំ​ដដែល មិនឃើញ​ឪពុក​ខ្លួន​ឡើងមក​ផ្ទះ​វិញ ក៏​នាំគ្នា​ផ្អើល​តាមរក​ឪពុក។ រហូតដល់​ម៉ោង៩ និង៣០នាទី​ព្រឹក​ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៧ ក៏​ប្រទះ ឃើញ ​ពី​ដុង​ជ័រ​អណ្ដែត​លើទឹក ដោយមាន​ខ្សែ​ចង​ជាមួយ​សព។

ក្រោយពី​ប្រទះឃើញ​ឪពុក ក៏​រាយការណ៍​ប្រាប់​សមត្ថកិច្ច​ប៉ុស្តិ៍​សំរោង​ធំ​ចុះមក​ពិនិត្យ​សព ដោយ​សមត្ថកិច្ច​បញ្ជាក់​ថា លើ​សាកសព​ពុំមាន​ស្លាកស្នាម​អ្វី​គួរ​ឱ្យ​កត់សម្គាល់​ឡើយ សព​ស្លាប់​ដោយ​លង់ទឹក។ ពិនិត្យ​រួច​សព ត្រូវបាន​ប្រគល់ជូន​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី៕

adverise with khmeread
Tiger underlay 0cc51ce78ea42075c828d110dce2083d23804c4c9a1bb917ebea151827aebf16