បុរសម្នាក់សង្ស័យបែកថ្នាំសម្រុកចូលក្នុងវាំងរកសង្សារ

ភ្នំពេញ ៖ បុរស​ម្នាក់​សង្ស័យ​បែក​ថ្នាំ​ចង់​ចូលទៅក្នុង​ព្រះបរមរាជវាំង ដើម្បី​តាមរក​សង្សារ ហើយ​ត្រូវ​សន្តិសុខ​រារាំង បណ្តេញរត់បណ្តាលឱ្យ​បុរស​នោះ​ដួល​ប៉ះ​ខឿន​បែកក្បាល នៅមុខ​ព្រះបរមរាជវាំង សង្កាត់​ជ័យជំនះ ខណ្ឌដូនពេញ កាលពី​វេលា​ម៉ោង៣ និង២០នាទី​ទៀបភ្លឺ ថ្ងៃទី០៥ ខែ​វិ​ចិ្ឆ​កា ឆ្នាំ២០១៧។

​ប៉ូលិសនិយាយថា បុរស​ដែល​ចង់​ចូលទៅក្នុង​វាំង​ឈ្មោះ ចាន់ គ័​ង អាយុ៣៦ឆ្នាំ មុខរបរ​ធ្វើស្រែ​ចំការ ស្នាក់នៅ​ស្រុក​ស្រីស្នំ ខេត្តសៀមរាប។ ប៉ូលិសសង្ស័យបុរស​នេះ​បែក​ថ្នាំ​ហើយព្យាយាមចូលទៅក្នុង​វាំង ដើម្បី​តាមរក​សង្សារ​គាត់។

​តែ​ត្រូវ​ក្រុម​គាត់​ប្រាប់ថា "មិនមាន​សង្សារ​ប្អូន​នៅក្នុង​នោះទេ ព្រោះ​កន្លែង​នេះ​ជា​ព្រះបរមរាជវាំង​តើ?"។ តែ​ទោះបីប្រាប់​យ៉ាងណា​ក៏​មិន​ស្ដាប់​ដែរ ហើយ​រក​រត់ឡើង​រប​ង​ព្រះបរមរាជវាំង​ទៀត ទើប​ក្រុម​សន្តិសុខ​នាំគ្នា៣ទៅ៤នាក់​ដេញចាប់​គាត់​ទំរាំ​តែ​ជាប់ ព្រោះ​អី​កម្លាំង​គាត់​ខ្លាំងណាស់​មិនដឹងថា​បាន​កម្លាំង​មកពីណា​ទេ។ 

​ចំណែក​ក្បាល​ដែល​គាត់​បែក​ហូរឈាម​នោះ គឺ​ដោយសារតែ​បុរស​នោះ​ដួល​ទៅ​ប៉ះ​ជា​ខឿន​សួនច្បារ បណ្តាលឱ្យ​បែកក្បាល​ហូរឈាម​បែបនេះ។ 

​បច្ចុប្បន្ននេះ មេ​ប៉ុស្តិ៍​ជ័យជំនះ​ដឹកយក​ទៅ​ទុក​នៅ​សាលាខណ្ឌ​ដូនពេញ​សិន រង់ចាំ​គោលការណ៍​ពី​លោក សុខ ពេញ​វុ​ធ អភិបាលខណ្ឌ​ដូនពេញ ដើម្បី​ដោះស្រាយ​ពេល​ក្រោយ៕

adverise with khmeread