ចាប់បានចោរឆក់កាបូបវ័យក្មេង២នាក់, ស្រីម្នាក់រត់រួច

​ភ្នំពេញ ៖ ប៉ូលិសប៉ុស្តិ៍បឹងកេងកងទី៣បានចាប់ចោរឆក់កាបូប២នាក់ក្នុងថំណោមជនសង្ស័យមានគ្នា៤នាក់ (ប្រុស២នាក់ស្រីម្នាក់) បានធ្វើសកម្មភាពឆក់កាបូបជនបរទេសដែលកំពុងដើរតាមផ្លូវ នៅចំណុចមុខផ្ទះលេខ១៣៥ ផ្លូវលេខ៣៦០កែងផ្លូវ១១៣ក្រុម៤០ ភូមិ៣ សង្កាត់បឹងកេងកង៣ ខណ្ឌចំការមន នៅនៅថ្ងៃទី៤ វិច្ឆិកា ២០១៧ វេលាម៉ោង២កន្លះរសៀល។

​ប៉ូលិសនិយាយថា ជមសង្ស័យ១.ឈ្មោះ អ៊ី សុវត្ថា ភេទប្រុស អាយុ១០ឆ្នាំ មុខរបរ សិស្សស្នាក់នៅសង្កាត់អូរឫស្សី២ ខណ្ឌ៧មករា និង២.ឈ្មោះ សុក ដាលុច ភេទប្រុស អាយុ១០ឆ្នាំ មុខរបរសិស្ស ស្នាក់នៅសង្កាត់អូរឫស្សី២ ខណ្ឌ៧មករា។

​ចំណែកជនរងគ្រោះឈ្មោះ Ane Seston ភេទស្រី អាយុ៣១ឆ្នាំ មុខរបរភ្ញៀវទេសចរណ៍ ជនជាតិបារាំង កាន់ន៉ាស្ព័រលេខ 170K61790 ស្នាក់នៅសណ្ឋាគារសារាវុធសង្កាត់ផ្សារកណ្តាល២ ខណ្ឌដូនពេញ។

​សម្ភារៈដែលចោរឆក់រួមមាន កាបូបមួយមានលុយ១៧៩ដុល្លារ, ប៉ាស្ព័រ១, វីហ្សាកាត១ និងកូនកាបូប១ ត្រូវបានប៉ូលិសប្រគល់ឱ្យជនរងគ្រោះវិញ។

ប៉ូលិសបន្តថាដំបូងជនសង្ស័យ៣នាក់ (ស្រីម្នាក់) បានឆក់យកកាបូបពីជនរងគ្រោះកំពុងដើរតាមផ្លូវធ្វើឱ្យដួលទាំងជនបរទេស និងជនសង្ស័យហើយកម្លាំងល្បាតនៅតាមបណ្តោយផ្លូវ៣៦០ ក៏ធ្វើការឃាត់ខ្លួនបានជនសង្ស័យប្រុស២នាក់។ ចំណែកស្រីម្នាក់រត់គេចខ្លួនបាត់។

​បច្ចុប្បន្នបានឃាត់ខ្លួននៅអធិការដ្ឋានប៉ូលិសខណ្ឌចំការមនចាត់ការតាមនីតិវិធី៕

adverise with khmeread
Tiger underlay 0cc51ce78ea42075c828d110dce2083d23804c4c9a1bb917ebea151827aebf16