adverise with khmeread 0

Taylor Swift និង Selena Gomez បង្អួតឈុតសម្លៀកបំពាក់ដ៏ស្រស់ស្អាត​នៅក្នុង​កម្មវិធី Grammy Awards លើក​ទី ៥៨

Taylor Swift និង Selena Gomez បាន​ជាប់​ក្នុង​បញ្ជី​តារា​ដែល​មានការ​ស្លៀកពាក់​ល្អ​ដាច់​គេ​នៅឯ​ក្នុង​កម្មវិធី​ប្រគល់​ពានរង្វាន់​តារាចម្រៀង​ឆ្នើម​ប្រចាំឆ្នាំ Grammy Awards លើ​ទី ៥៨ កាលពី​ថ្ងៃ​ចន្ទ​ម្សិលមិញ​នេះ​។​

​គ្រប់គ្នា​បាន​ចោល​ក្រសែភ្នែក​សម្លឹង​ទៅកាន់​មិត្តភក្តិ​ដ៏​ជិតស្និទ្ធ​ទាំងពីរ​រូបនេះ ខណៈដែល​តារា​ស្រស់ស្អាត​ទាំងពីរ​រូបនេះ​បាន​ដើរ​នាំមុខគេ​នៅលើ​កម្រាលព្រំ​ពណ៌​ក្រហម​នៅឯ​វេទិកា Staples Centre ក្នុង​ទីក្រុង Los Angeles ក្នុង​ឈុត​រ៉ូ​ប​ដែល​ធ្វើឱ្យ​កម្មវិធី​ទាំងមូល​មានការភ្ញាក់ផ្អើល​យ៉ាងខ្លាំង​។​

​អ្នក​ទាំងពីរ​ក៏បាន​បង្ហាញ​រាង​ដ៏​គួរឱ្យ​ក្នាញ​របស់​ពួ​គេ​ផងដែរ​សម្រាប់​ឱកាស​នៃ​ការប្រគល់​ពានរង្វាន់​ដ៏​ធំ​មួយ​នេះ​។ ជាមួយនឹង​ការលេង​ស្ទីល​ថ្មី​ដែល Taylor បាន​ពាក់អាវ​ពណ៌ក្រហមរបៀប​កីឡា​ដែល​ហ៊ុំព័ទ្ធ​ជុំវិញ​ដងខ្លួន​ដ៏​ស៊ិ​ច​ស៊ី​របស់​នាង រួមទាំង​សំពត់​ឆែក​ពណ៌​ផ្កាឈូក​ដោយ​ធ្វើឱ្យ​នាង​មើលទៅ​កាន់តែ​មាន​ភាព​ទាក់ទាញ​ខ្លាំង​ឡើង​បន្ថែមទៀត​សម្រាប់តារា​ស្រី​ដ៏​ស្រី​ស្រស់ស្អាត​មួយរូប​នេះ​៕​

    

 

 

adverise with khmeread
ប្រភព៖ ដេលីមែល

អ្នកនឹងចូលចិត្ត

មតិយោបល់