អ្នកជំនាញសន្តិសុខអ៊ីនធឺណេតអាមេរិកប្រាប់ពីមូលហេតុដែលពួក Hacker លួចផេក Facebook យ៉ាងងាយ

ប្រសិនបើអ្នកគឺជាអ្នកលេងហ្វេសប៊ុក អ្នកប្រហែលជាឧស្សាហ៍ឃើញវេបសាយជាច្រើនបង្ហាញពីល្បែងលេងដូចជាសួរសំណួរពីគូស្នេហ៍ អនាគតនឹងក្លាយជាអ្វី? ៥ ឆ្នាំទៀតនឹងក្លាយអ្វី? ។ល។ ហើយមនុស្សជាច្រើននាំគ្នាចុចវាលេង នៅពេលមាននរណាម្នាក់ស៊ែរ។ ប៉ុន្ដែបន្ទាប់មកអ្នកនឹងបាត់អ្វីទាំងអស់ នៅពេលលេងល្បែងទាំងនោះ។

យោងតាមអ្នកជំនាញ ពួក Hacker កំពុងប្រើល្បែងប្លែកៗនៅលើហ្វេសប៊ុក ដើម្បីលួចទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកតាមរយៈប្រព័ន្ធបណ្ដាញសង្គម។

ភាគច្រើនអ្នកដែលលេងល្បែងទាំងនោះ គិតថាវាមិនមានគ្រោះថ្នាក់ ប៉ុន្ដែវាជាកន្លែងដែលលួចទិន្នន័យរបស់អ្នកស្រួលបំផុត។ ក្នុងរបាយការណ៍មួយចេញផ្សាយដោយ NBC News លោក Sri Sridharan ជាមន្ត្រីមកពីសន្តិសុខ​តាម​ប្រព័ន្ធ​អ៊ីនធឺណេតនៅរដ្ឋ Florida បានបកស្រាយថា Hacker ប្រើប្រាស់ល្បែងល្បងប្រាជ្ញា ឬសំណួរផ្សេងដើម្បីដឹងកាន់តែច្រើនអំពីគោលដៅរបស់ពួកគេ។

គាត់ក៏បានព្រមានផងដែរថា "វាហាក់បីដូចជាមិនគ្រោះថ្នាក់ ប៉ុន្ដែអ្នកនឹងមិនដឹងថា អ្នកណាដែលពិតជាកំពុងសួរព័ត៌មានផ្ទាល់ខ្លួនរបស់នោះទេ។ ពួកគេស្គាល់អ្នកកាន់តែច្រើន ដែលជាផ្លូវពួកគេបញ្ឆោត ឬបោកអ្នកទៅនឹងអ្វីមួយដើម្បីចុចលីងរបស់ពួកគេ ហើយអ្នកមិនគួរប្រថុយចុចវាឡើយ"។

ប្រសិនបើអ្នកមិនប្រុងប្រយ័ត្នទេ ហ្វេសប៊ុករបស់អ្នកនឹងត្រូវគេលួចបាត់។ ប្រការគួរប្រយ័ត្ននៅពេលអ្នកចុចលីងនោះ៖

១. ជានិច្ចកាលត្រូវប្រុងប្រយ័ត្ននៅពេល Sign In
២. មិនត្រូវប្រើ Email ដែលភ្ជាប់ទៅនឹងគណនីធនាគារ
៣. ជានិច្ចកាលកុំសូវជឿនូវលីង ស៊ែរចេញពីមិត្តរបស់អ្នកនៅលើហ្វេសប៊ុកពេក
៤. គួរលេងល្បែងល្បងប្រាជ្ញា ឬសំណួរ ដែលចេញពីក្រុមហ៊ុនជាក់លាក់ ឬមានការបញ្ជាក់ពីហ្វេសប៊ុកច្បាស់លាស់៕

adverise with khmeread