ម្ចាស់ក្លឹប Chelsea លោក Roman Abramovic បង្ហាញមុខនៅលើទីលានហ្វឹក ហាត់ដ៏គួរឲ្យភ្ញាក់ផ្អើលបន្ទាប់ពីក្រុមនេះជួបបរាជ័យ

          សេដ្ឋីម្ចាស់ក្លឹប Chelsea លោក Roman Abramovich បាន​បង្ហាញមុខ​គួរ​ឲ្យភ្ញាក់ផ្អើល​នៅទីលាន​ហ្វឹកហាត់​របស់​ក្រុម​ Chelsea នៅសប្តាហ៍​នេះ។ គ្រូ​បង្វឹកក្រុមតោខៀវ​​​ Chelsea លោក Antonio Conte បានសារភាពថា លោកកំពុង​ស្ថិតក្រោម​សម្ពាធ​ បន្ទាប់ពី​ក្រុម​របស់​លោកជួបបរាជ័យយ៉ាង​ធ្ងន់​ធ្ងរនៅទីក្រុង​រ៉ូម។

          លោក Abramovic មិនមែនជាភ្ញៀវដែលចេញចូលញឹកញាប់នៅទីលាន​ហ្វឹកហាត់​របស់​​​ Chelsea ទេនៅពេលបច្ចុប្បន្ននេះ ហើយល្បីល្បាញរឿង​បណ្តេញ​គ្រូបង្វឹក​ចេញ​ ប៉ុន្តែ​លោក Conte បាននិយាយថា “​ទំនាក់ទំនង​របស់ខ្ញុំ​គឺនៅដដែល​ដូចរដូវកាល​មុនចឹង”។

          ក្រុម Chelsea អាចនឹងចាញ់ពិន្ទុ​ក្រុមកំពូលតារាង​ Man City ​១២​ពិន្ទុ​គិត​ត្រឹម​ថ្ងៃ​សៅរ៍​។ ទោះបីជា​លោក​ Conte បានអះអាងថា ទំនាក់ទំនងរបស់លោក​ជាមួយ​ម្ចាស់​ក្លឹប​ Abramovic ​នៅតែរឹងមាំក៏ដោយ ប៉ុន្តែលោកបាននិយាយថា “​ខ្ញុំ​មើលមិនឃើញ​ភាពខុសប្លែក​គ្នា​ទេនៅរដូវកាល​នេះនិង​រដូវកាល​មុន។ ខ្ញុំ​ដឹងថា ខ្ញុំ​ត្រូវធ្វើការ​ងារ​របស់ខ្ញុំ។ ការព្រួយ​បារម្ភ​របស់ខ្ញុំ​គឺ​ត្រូវ​ធ្វើ​ការ​ងារ​របស់ខ្ញុំ​ឲ្យបាន​ល្អ”។

          លោក Conte បានបន្តថា “​ខ្ញុំធ្វើ​ការងារ​របស់ខ្ញុំ​តាមរបៀបនេះនៅរដូវ កាល​នេះ នៅពេល​ខ្ញុំបញ្ចប់ការ​ងារ​របស់ខ្ញុំ គឺ​ទៅផ្ទះ ខ្ញុំពេញចិត្ត​នឹងអ្វីដែលខ្ញុំ កំពុង​ធ្វើ​នៅ​រដូវកាល​នេះសម្រាប់ក្លឹប​​ Chelsea ហើយ​កាល​ពី​រដូវកាល​មុន​ជាមួយក្លឹប​និង​ច្រើនខែទៅមុខទៀត។

គ្រូបង្វឹលសញ្ជាតិអ៊ីតាលីរូបនេះបន្ថែមថា “​និយាយតាមត្រង់ខ្ញុំមានអារម្ម​ណ៍​​ថា មានសម្ពាធដដែល។ ខ្ញុំ​ចូលចិត្ត​សម្ពាធ។ ខ្ញុំកើតមក​ជាមួយ​នឹងសម្ពាធ​មុន​ការ​ប្រកួត​។ ខ្ញុំ​មានអារម្មណ៍ថា រងសម្ពាធគឺដើម្បីឈ្នះ​។           ​

វត្តមានលើកចុងក្រោយរបស់លោក Abramovic នៅទីលាន​ហ្វឹកហាត់​របស់​​ Chelsea គឺកើតមាន​បន្ទាប់ពី​ក្រុម​ Chelsea ​ចាញ់​ក្រុម​ Arsenal ៣-០ កាល​ពី​រដូវកាល​មុន៕

adverise with khmeread