លោក Pochettino ទទួលបានការដូរថយន្តម៉ាក Bentley ពីម្ចាស់ក្លឹប Spurs

          រយៈ​ពេល​៦ម៉ោង​ក្រោយ បន្ទាប់ពីក្រុម Spurs ​ទទួល​បាន​ជ័យជម្នះ​លើ​ក្រុម Real Madrid គ្រូបង្វឹកក្រុម Spurs លោក Mauricio Pochettino បានធ្វើ​ដំណើរទៅ​ធ្វើ​ការ​​ជា​មួយនឹង​រថយន្តថ្មីម៉ាក Bentley ដែល​នាយក​ក្លឹបលោក Daniel Levy ប្រ​គល់​ជូន​លោកជារង្វាន់លើក​ទឹកចិត្ត​។

          ប៉ុន្តែលោក Pochettino បាននិយាយថា “​និយាយតាម​ត្រង់ទៅខ្ញុំពេញចិត្ត​បើក​បររថយន្ត Smart របស់ខ្ញុំ។ តែនៅពេល​ភរិយា​របស់ខ្ញុំ​យក​រថយន្ត Smart ខ្ញុំ​នឹង​ប្រើ​រថយន្ត Bentley “។

          លោក Pochettino បន្តថា “​បញ្ហា​ប្រឈមគឺការ​រក្សាសមិទ្ធផល​ល្អនេះ ពី​ព្រោះ​នេះគឺជា​ក្លឹប​ធំ”។ លោកបាន​បន្ថែមថា “យើង​បាន​ធ្វើ​ការ​ងារយ៉ាង​សកម្ម ដើម្បីកែប្រែ។ នៅ​ពេល​យើង​មកទីនេះការប្រកួត​របស់យើង​គឺជាមួយក្រុម West Ham ហើយ​ Spurs ធ្លាប់ចាញ់​ពួកគេ​រហូត​ដល់​បីលើក​នៅ​រដូវកាល​មុន។

          បើទោះបីជា​ធ្វើបានជោគជ័យ​លើក្រុមធំៗ​ច្រើន ប៉ុន្តែ​ពួកគេ​មាន​ការ​ភ្លាត់ ស្នៀតជាមួយនឹង​ក្រុម​ធម្មតាដែរ។ នេះគឺជា​ភាពស៊ីសង្វាក​ដែល​បានញាំញី​ក្រុម Spurs ច្រើន​ឆ្នាំ​មក​ហើយ​ ប៉ុន្តែ​វាបានក្លាយជា​ទម្លាប់​សម្រាប់ក្រុមនៅអឺរ៉ុប ដែល​ធ្លាប់ធ្វើ​បាន​ល្អ​ជាមួយ​ Real Madrid ៕

adverise with khmeread