យោធាម្នាក់ផ្ទុះអាវុធ ២ គ្រាប់ដើម្បីការពារខ្លួនក្នុងករណីទំនាស់, ត្រូវប៉ូលិសឃាត់ខ្លួន

តាកែវ ៖ កម្លាំងប៉ូលិសជំនាញស្រុកទ្រាំង បានឃាត់ខ្លួនយោធាម្នាក់នៅអង្គភាពង៧០ ពាក់ព័ន្ធករណី បាញ់បោះសេរី ស្ថិតក្នុងភូមិតាស្រែន ឃុំខ្វាវ ស្រុកទ្រាំង ខេត្តតាកែវ នៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៧ ក្នុងគោលបំណងការពារខ្លួនក្នុងករណីទំនាស់។

​លោកវរសេនីយ៍ត្រី ប៉ិច វណ្ណា អធិការស្តីទី បានឱ្យដឹងថា ករណីបាញ់បោះខាងលើ កើតឡើងនៅចំណុចផ្ទះរបស់ឈ្មោះ ឆង ហឿន ភេទប្រុស អាយុ៥៨ឆ្នាំ ស្ថិតក្នុងភូមិតាស្រែន ឃុំខ្វាវ ស្រុកទ្រាំង ខេត្តតាកែវ ដែលបង្កឡើងដោយឈ្មោះ ឡោ ប៊ុនភ័ក្ត្រ ភេទប្រុស អាយុ៤២ឆ្នាំ រស់នៅភូមិ ឃុំកើតហេតុ មានមុខរបយោធា បម្រើការងារនៅកងពល ង៧០។  

​លោកបានបន្តថា ក្រោយពីទទួលបានព័ត៌មានភ្លាម និងដោយមានការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការប៉ូលិសខេត្ត លោកបានចុះដល់កន្លែងកន្លែងកើតហេតុ បានធ្វើការនាំខ្លួនជនសង្ស័យខាងលើមកសាកសួរនៅអធិការដ្ឋានស្រុកទ្រាំង និងដកហូតបាន អាវុធខ្លី០១ដើម ម៉ាករ៉ូឡូ គ្រាប់ចំនួន០៣គ្រាប់ និងសំបកគ្រាប់ពីរគ្រាប់ កាតសម្គាល់ខ្លួនមួយច្បាប់ កាំបិតកែច្នៃ០១។ 

​ក្រោយឃាត់ខ្លួនជនសង្ស័យបានសារភាពថា នៅវេលាម៉ោង១ និង៣០នាទី រសៀលថ្ងៃ ខែឆ្នាំដដែល មានឈ្មោះ ឆេង មករា ភេទប្រុស អាយុ២៣ឆ្នាំរស់នៅភូមិឃុំជាមួយគ្នា មានមុខរបរកសិករ ប្រដាប់ដោយកាំបិតច្នៃបានទៅកាប់បំផ្លាញផ្លែចេករបស់ឈ្មោះ ឆេង ហឿន (ត្រូវជាឪពុកនិងកូនបង្កើត) និងត្រូវជាឪពុកក្មេករបស់ខ្លួន បណ្តាលឱ្យមានការឈ្លោះប្រកែកគ្នា ឈ្មោះ ឆេង មករា បានចោលដោយកាំបិតសំដៅទៅឪពុកតែមិនបានត្រូវទេ។ ខណៈនោះខ្លួនឃើញដូច្នេះ បានផ្ទុះអាវុធចំនួនពីរគ្រាប់ តែពុំបណ្តាលឱ្យមានអ្នកណារបួសស្នាមទេ។ 

​បច្ចុប្បន្នករណីនេះជំនាញកំពុងកសាងសំណុំរឿងតាមនីតិវិធី។ ចំណែកជនសង្ស័យ ឆេង មករា បានគេចខ្លួនបាត់៕

adverise with khmeread
Tiger underlay 0cc51ce78ea42075c828d110dce2083d23804c4c9a1bb917ebea151827aebf16