នៅសុខៗបុរសម្នាក់ផឹកថ្នាំពុលសម្លាប់ខ្លួនមិនដឹងមូលហេតុ

កណ្តាល ៖ មានករណីបុរសម្នាក់ធ្វើអត្តឃាតដោយផឹកថ្នាំពុល​​បណ្តាលឱ្យស្លាប់ កើតហេតុថ្ងៃទី០៥ វិច្ឆិកា ២០១៧ វេលាម៉ោង០៧ និង៣០ នាទីនៅចំណុចដីចម្ការស្វាយរបស់ឈ្មោះ សារឿន​ ស្រីជុំ ភេទស្រី អាយុ​៣១ឆ្នាំមុខរបរ កសិករ ភូមិកំពង់ស្វាយឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

​ប៉ូលិសនិយាយថា ជនរងគ្រោះ ឈ្មោះ ឈុន កំសត់ ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរមុខរបរកសិករមានទីលំនៅភូមិកោះកែវ ឃុំកោះកែវ ស្រុកល្វាឯម ខេត្តកណ្តាល មុខរបរចាំចម្ការស្វាយ។

​ប៉ូលិសបន្តថា ម្ចាស់ចំការស្វាយឈ្មោះ សារឿន ស្រីជុំ បានទៅចម្ការស្វាយរបស់ខ្លួន ដើម្បីបាញ់ថ្នាំ។ បន្ទាប់មកក៏បានចូលទៅក្នុងរោងហៅឈ្មោះ ឈុន កំសត់ ឱ្យជួយបាញ់ថ្នាំស្វាយ តែពេលចូលទៅដល់ក៏ឃើញឈ្មោះ ឈុន​ កំសត់ ដេកស្លាប់នៅក្នុងរោងបាត់ ទៅហើយ រួចក៏បានទៅរាយការណ៍ប្រាប់សមត្ថកិច្ចប៉ុស្តិ៍កំពង់ស្វាយ។

​បន្ទាប់មកសមត្ថកិច្ចប៉ុស្តិ៍ក៏បានសហការជាមួយកម្លាំងផ្នែកពិនិត្យហេតុស្រុក អាជ្ញាធរ មូលដ្ឋាន និងគ្រូពេទ្យឃុំចុះទៅដល់កន្លែងហេតុ​ធ្វើការពិនិត្យសាកសព និងបានបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ដោយសារផឹកថ្នាំពុលប្រភេទដេប៉ុង សម្លាប់សត្វល្អិតរបស់ថៃ។

​ក្រោយពិនិត្យរួចសពបានប្រគល់ឱ្យម្ចាស់ចំការស្វាយយកទៅធ្វើបុណ្យតាមប្រពៃណី៕

adverise with khmeread
Tiger underlay 0cc51ce78ea42075c828d110dce2083d23804c4c9a1bb917ebea151827aebf16