2

ថយ​ឡាន​ដឹក​ដី​មិន​មើល​ក្រោយ​កិន​អ្នក​បើកឡាន​ដឹក​ដី​ដូចគ្នា​ស្លាប់​

     កណ្តាល ៖ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​រវាង​រថយន្ត​ដឹក​ដី​និង​រថយន្ត​ដឹក​ដី​បុក​គ្នា​កាល​ពិ​វេលា​ម៉ោង​៥​និង​១០​នាទី​ព្រលប់​ថ្ងៃទី​១៦​កុម្ភ​:​ឆ្នាំ ២០១៦  នៅ​ចំណុច​រណ្តៅ​ដី របស់​ឈ្មោះ​ដា​ញ់ សុផល​ស្ថិត​ក្នុងភូមិ​ឈើទាល​២ ឃុំ​ឈើទាល ស្រុក​កៀនស្វាយ ខេត្តកណ្តាល​។​

    ប៉ូលិស​និយាយថា ជនរងគ្រោះ​ដែល​ស្លាប់​ឈ្មោះ យ៉ិ​ន ទូច ភេទ​ប្រុស អាយុ​៣១​ឆ្នាំ (​ស្លាប់​នៅនឹងកន្លែង​) ជនជាតិខ្មែរ មាន​ស្រុកកំណើត នៅ​ភូមិ​ខ្នា​តី ឃុំ​អង្គ​សោម ស្រុក​ត្រាំកក់ ខេត្តតាកែវ បច្ចុប្បន្ន​ស្នាក់នៅ​កន្លែង​ជីកដី​ភូមិ​ឈើទាល ២ ឃុំ​ឈើទាល ស្រុក​កៀនស្វាយ​ខេត្តកណ្ដាល មុខរបរ បើករថយន្ត​ដឹក​ដី​។​

    ចំណែក​ជនបង្ក​ឈ្មោះ ហៅ សិលា ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ជនជាតិខ្មែរ មាន​ស្រុកកំណើត ខេត្តកំពង់ឆ្នាំង បច្ចុប្បន្ន​ស្នាក់នៅ​កន្លែង​ជីកដី​ដូច​ជនរងគ្រោះ​ដែរ​ជា​កន្លែង​ក្រុមហ៊ុន​វឌ្ឍន​:​។​

    ប៉ូលិស​បន្តថា នៅ​ថ្ងៃខែ​ឆ្នាំ​កើតហេតុ​ខាងលើ  ជនរងគ្រោះ​បាន​បើករថយន្ត​ម៉ាក​ហ៊ីយ៉ាន់ដាយ​ពណ៌​ស​ពាក់​ផ្លាកលេខ ភ្នំពេញ 3C-09 43 ចូលមក​ដឹក​ដី​នៅ​ចំណុច កើតហេតុ​។​

   ពេលនោះ​អ្នកបើកបរ​រថយន្ត​បង្ក​ម៉ាក​ហ៊ី​ណូ ពណ៌​ខៀវ​ពាក់​ផ្លាកលេខ តាកែវ 3A-1254​ក៏បាន​បើករថយន្ត​ចូលមក​ដ​ល៉់​ចំណុចកើតហេតុ​ដើម្បី​ដឹក​ដី ដូចគ្នា​ជាធម្មតា​រថយន្ត​ដែល​ដឹក​ដី​មក ដល់​គោលដៅ​ដឹក​ត្រូវ​បត់​និង​រឺ​យ៉ែ​រ​ថយក្រោយ​ដើម្បី​ឲ្យ​អេ​ស្កា​វើ​ទ័​រ​ជីកដី​ដាក់ ពីលើ​រថយន្ត​។​

    តែ​នៅ​ម៉ោង​កើតហេតុ​នោះ រថយន្ត​បង្ក​បាន​បើក​មក នឹង​ថយក្រោយ ដូច​រាល់​ជើង​ដែល​ធ្លាប់​ដឹក​ដោយ​មិនដឹងថា​មាន​មនុស្ស​នៅ​ពីក្រោយ​រថយន្ត ហើយក៏​មិនដឹងថា​រថយន្ត​របស់​ខ្លួន​បាន កិន​មនុស្ស​ស្លាប់​ឡើយ​។​

    នៅពេល​អេ​ស្កា​វឺ​ទ័​រ ជីកដី​ដាក់​លើ​រថយន្ត​ជិត​ពេញ​ហើយ អ្នកបើករថយន្ត​បង្ក​មើល​ទៅខាង​រថយន្ត​១​ទៀត​មិនឃើញ​បើក​ចេញ​ក៏មាន​ការ​ឆ្ងល់​។​ពេលនោះ​ក៏​ចុះ​ពីលើ​រថយន្ត​របស់ខ្លួន​មក មើល​ស្រាប់តែ​ឃើញ​មាន​មនុស្ស​ដេក ស្លាប់​នៅក្រោម​រថយន្ត​រប​ស៉​ខ្លួន (​រថយន្ត​បង្ក​)​។​

    ឃើញ​ដូច្នោះ​អ្នកបើករថយន្ត​បង្ក​ក៏បាន​រត់គេចខ្លួន​ចេញពី​កន្លែង កើតហេតុ​បាត់​។​ចំណែក​អ្នកបើក​អេ​ស្កា​វឺ​ទ័​រ​មានការ​សង្ស័យ​ហេតុ​អី​រថយន្ត​ទាំង​២​មិន បើក​ចេញ​ក៏​ចុះមក​មើល​ទើប​ដឹងថា​មាន ករណី​កិន​មនុស្ស​ស្លាប់​ឃើញ​ដូច្នោះ​គាត់​ក៏បាន​ផ្ដល់ព័ត៌មាន​ដ​ល៉់​សមត្ថកិច្ច​ប៉ុស្ដិ៍​រដ្ឋបាល​ឈើទាល​ដើម្បី​ចាត់ការ​តាម​នីតិវិធី​ប្រគល់​សព ជូន​ដល់​ក្រុមគ្រួសារ​សព និង​យក​រថយន្ត​បង្ក​ទៅកាន់​អធិការដ្ឋាន​បន្ត​ការស្រាវជ្រាវ​រក​ប្រវត្តិ​អ្នកបើកបរ​រថយន្ត​បង្ក​ដើម្បី​កសាង​សំនុំរឿង​។​

   ប៉ូលិស​សន្និដ្ឋានថា​ចំពោះ​ករណីនេះ​បណ្ដាលមកពី​អ្នកបើកបរ​រថយន្ត​បង្ក​ប្រហែស​រឺ​យ៉ែ​រ​ថយ​មិនបាន​មើល​សព្វ​ជ្រុងជ្រោយ​៕​

មតិយោបល់