តិរច្ឆាន! ចាប់រំលោភសេពសន្ថវៈ លើនាងក្រមុំម្នាក់មានសតិមិនគ្រប់

​កណ្តាល ៖ ប៉ូលិសស្រុកកោះធំបានបញ្ជូនបុរសម្នាក់ទៅតុលាការនាថ្ងៃទី៥ វិច្ឆិកា ២០១៧ បន្ទាប់ពីបានចាប់រំលោភសេពសន្ថវៈ លើនាងក្រមុំម្នាក់មានសតិមិនគ្រប់កាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៧ វេលាម៉ោង០៦ និង ៣០នាទី នៅចំណុច ព្រៃខាងក្រោយផ្ទះជនរងគ្រោះ ក្នុងភូមិចុងព្រែក ឃុំព្រែកស្ដី ស្រុកកោះធំ ខេត្តកណ្តាល។

​ប៉ូលិសនិយាយថា ជនរងគ្រោះឈ្មោះ ហ.ស.ហ ភេទស្រី អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ភូមិចុងព្រែក ឃុំព្រែកស្ដី ស្រុកកោះធំ ខេត្តកណ្ដាល មុខរបរ ក្នុងបន្ទុក (ជនវិកលចរិត)។

​ចំណែកជនសង្ស័យឈ្មោះ ថេង ចក់ ភេទប្រុស​ អាយុ២៨ឆ្នាំ​​ ជនជាតិខ្មែរ ​មានទីលំនៅភូមិចុងព្រែក ឃុំព្រែកស្ដី ស្រុកកោះធំ ខេត្តកណ្ដាល មុខរបរកសិករ (ឃាត់ខ្លួន)។

​ប៉ូលិសបន្តថា រយៈកាលកន្លងមក ជនសង្ស័យ និងជនរងគ្រោះជាអ្នកជិតខាងគ្នា ដោយជនរងគ្រោះគឺជា ជនវិកលចរិត មានសតិមិនគ្រប់តាំងពីកំណើតមកម្ល៉េះដោយជនសង្ស័យក៏បានដឹងដែរ។  

​លុះក្រោយមកជនសង្ស័យរូបនេះ តែងតែមានទនាក់ទំនងនិង ធ្លាប់បានឱបថើបជនរងគ្រោះ ជាញឹកញាប់ផងដែរ។ រហូតនៅព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៧ វេលាម៉ោង០៦ និង៣០នាទី ជនសង្ស័យ ថេង ចក់ បានដើរទៅបន្ទោរបង់លាមកនៅព្រៃខាងក្រោយភូមិ ក៏បានជួបជនរងគ្រោះ ដែលដើរទៅរកកន្លែងជុះដូចគ្នា។

​ដោយមានឱកាសស្ងាត់ល្អ គ្មានមនុស្ស ជនសង្ស័យ ក៏បានចាប់ផ្ដើមធ្វើសកម្មភាព ចាប់ផ្ដួលជនរងគ្រោះទៅលើដី រួចរំលោភសេពសន្ថវៈ រហូតបានសម្រេចចំនួន ០១លើក។ ក្រោយពីធ្វើសកម្មភាពរួចហើយ អ្នកទាំងពីរ វិលទៅផ្ទះរៀងៗខ្លួនវិញ។ 

​រហូតនៅល្ងាចថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៧ ម្ដាយនារីរងគ្រោះ ឈ្មោះ ឡាញ់ ខន ឃើញកូនមានសភាពប្លែកខុសធម្មតា ក៏សួរនាំកូន រហូតនារីរងគ្រោះរៀបរាប់ប្រាប់ថា ខ្លួនត្រូវបានឈ្មោះ ថេង ចក់ ចាប់រំលោភ។ 

​ក្រោយពីឮសម្ដីកូនស្រីដូចនេះ អ្នកមីង ឡាញ់ ខន ក៏បានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍រដ្ឋបាលព្រែកស្ដីតែម្ដង។ បន្ទាប់ពីទទួលព័ត៌មានភ្លាម សមត្ថកិច្ចប៉ុស្ដិ៍ព្រែកស្ដី បានធ្វើការស៊ើបអង្កេត ស្រាវជ្រាវរហូតឃាត់ខ្លួនជនសង្ស័យ ថេង ចក់ បាននៅព្រឹកថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៧ មកកាន់ប៉ុស្ដិ៍រដ្ឋបាល រួចបញ្ជូនបន្តមកកាន់អធិការដ្ឋានស្រុកកោះធំ ដើម្បីបន្តចាត់ការតាមនីតិវិធី៕

adverise with khmeread