ម៉ូតូសណ្តោងរ៉ឺម៉កបើកច្រាស់ទិសបុកម៉ូតូស្លាប់ម្នាក់

កណ្តាល ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូសណ្តោងរ៉ឺម៉កនិងម៉ូតូ បណ្តាលឱ្យស្លាប់ បុរសម្នាក់និងរបួសស្រាលប្រុសម្នាក់កាលពីថ្ងៃ​ទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៧ វេលាម៉ោង៤ និង ៤០នាទីល្ងាចកន្លងទៅ នៅចំណុចផ្លូវជាតិលេខ២១ ភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។

ប៉ូលិសនិយាយថា គ្រោះថ្នាក់នេះ បង្កឡើងដោយម៉ូតូសណ្តោងរ៉ឺម៉កម៉ាក Dream 100 ពណ៌ខ្មៅ គ្មានស្លាកលេខអ្នកបើកបរមិនស្គាល់អត្តសញ្ញាណ (គេចបាត់) បើកបរក្នុង​ទិសដៅ ពីត្បូងមកជើង។

លុះដល់ចំណុចខាងលើបានបុកជាមួយម៉ូតូមួយគ្រឿងម៉ាក Dream C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BA-8220 (មិនពាក់មួកសុវត្ថិភាពតែមានកញ្ចក់មើលក្រោយ) បើកបរក្នុងទិសដៅបញ្ច្រាសទិសគ្នាពីជើងទៅត្បូង អ្នកបើកបរឈ្មោះ ម៉ឹង សុភ័ក្រ្ត ភេទប្រុស អាយុ ២៤ឆ្នាំ មាន(ស្លាប់)មានទីលំនៅក្នុងភូមិក្រសាំង ឃុំកណ្តាំង ស្រុកបាទី ខេត្តតាកែវ។

សពត្រូវបានរថយន្តរបស់ស្នងការដ្ឋានខេត្តកណ្តាលដឹកយកទៅប្រគល់ជូនក្រុមគ្រួសារដើម្បីធ្វើបុណ្យតាមប្រពៃណី។ មូលហេតុមកពី អ្នកបើកបរ​ម៉ូតូសណ្តោងរ៉ឺម៉កបើកបរមិនប្រកាន់ស្តាំ៕

adverise with khmeread