ធ្លាប់ជាប់គុក៥ឆ្នាំ, ផឹកស្រវឹងប្រើហិង្សាត្រូវប៉ូលិសចាប់ខ្លួន

កណ្តាល៖ មានករណីប្រើអំពើហិង្សាដោយចេតនាកើតហេតុថ្ងៃទី០៥ វិច្ឆិកា ២០១៧ វេលាម៉ោង៣ និង៣០នាទីរសៀលនៅចំណុចភូមិក្រូចសើច ឃុំពុកឬស្សី ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ត្រូវបានប៉ូលិសឃាត់ខ្លួនជនដៃដល់។

ប៉ូលិសនិយាយថា ជនរងគ្រោះឈ្មោះ សោ ពិសី ភេទប្រុស អាយុ ៣២ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កសិករ  មានទីលំនៅភូមិឃុំកើតហេតុ។

ជនសង្ស័យ ឈ្មោះ រុំ រ៉ា ហៅ ក្របី ភេទប្រុស អាយុ ៣០ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិឃុំកើតហេតុ (ឃាត់ខ្លួន)។ វត្ថុតាងចាប់យកកាំបិតបុ័ង តោចំនួន០១។

ប៉ូលិសបន្តថា កន្លងមកជនសង្ស័យធ្លាប់ជាប់ពន្ធនាគាររយៈពេល ៥ ឆ្នាំ ពីបទ ជំរិតទារប្រាក់តាមទូរស័ព្ទ ទើបតែចេញពីពន្ធនាគារកាលពីថ្ងៃទី ១១.០៥.២០១៧ វេលាម៉ោង ៣រសៀល។ ដំបូង ជនសង្ស័យបានទិញស្រាសចំនួនមួយលីត្រកន្លះដាក់ក្នុងបោយទឹក របស់ជនរងគ្រោះ មកផឹកនៅរោងមុខផ្ទះឈ្មោះ ឃឿន ឃីម (ប្តី-ប្រពន្ធ) ជាមួយឈ្មោះ អាត់ វណ្ណនី ភេទ ប្រុស អាយុ១៨ឆ្នាំ, ឈ្មោះ កុយ វីដ ភេទ ប្រុស អាយុ ១៩ឆ្នាំ និងឈ្មោះ អឿន អ៊ីន ភេទ ប្រុស៤៦ឆ្នាំ នៅភូមិក្រូចសើច ឃុំពុកឬស្សី ជាមួយគ្នា។

រហូតដល់ម៉ោង៣ និង៣០នាទី រសៀលជនរងគ្រោះបានប្រាប់ទៅជនសង្ស័យថា ពេលផឹកស្រាហើយយកកាបោយទឹកទុកផង។ គ្រាន់តែនិយាយប្រាប់ប៉ុណ្ណឹង ស្រាប់តែជនសង្ស័យបានស្ទុះទៅយកកាំបិតបុ័ងតោពីផ្ទះឈ្មោះ រិន សាម៉ៃ ភេទស្រី ដែលផ្ទះនៅជាប់គ្នានោះ ទៅកាប់ជនរងគ្រោះចំនួន មួយកាំបិត តែជនរងគ្រោះគេចផុត ហើយរត់ចូលមកផ្ទះខ្លួន។

បន្ទាប់មកជនសង្ស័យ បានដេញតាមកាប់បន្តទៀត ពេលនោះឈ្មោះ រី រឿន ភេទ ប្រុស ត្រូវជាតា របស់ជនសង្ស័យបានជួយចាប់កាំបិតបុ័ងចេញ។ ក្រោយមកជនរងគ្រោះបានទៅប្តឹងប៉ូលិសប៉ុស្តិ៍ពុកឬស្សី កម្លាំងប៉ុស្តិ៍បានចុះអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យបញ្ជូនមកអធិការដ្ឋានស្រុកខ្សាច់កណ្តាល បន្តចាត់ការតាមនីតិវិធី៕

adverise with khmeread
Tiger underlay 0cc51ce78ea42075c828d110dce2083d23804c4c9a1bb917ebea151827aebf16