រឿងទឹកស្អុយ! ធ្វើឱ្យពីរភាគីដេញវាយគ្នាទៅវិញទៅមក ដូចរឿងហុងកុង

ភ្នំពេញ ៖ មានករណីប្រើអំពើហិង្សាដោយចេតនា វាយគ្នាទៅវិញទៅមកបណ្តាលឱ្យរបួសកាលពីថ្ងៃទី០៥ វិច្ឆិកា ២០១៧ ម៉ោង៥ល្ងាច នៅមុខផ្ទះគ្មានលេខ ភូមិតាងៅកណ្តាល សង្កាត់និរោធ ខណ្ឌច្បារអំពៅ។

​ប៉ូលិសនិយាយថា ភាគី “ក” ឃាត់ខ្លួន ០២នាក់ ១-ឈ្មោះ យិន សាវុន ភេទស្រី អាយុ៥២ឆ្នាំ ជាតិខ្មែរ មុខរបរលក់ដូរ ស្នាក់នៅភូមិតាងៅកណ្តាល សង្កាត់និរោធ ខណ្ឌច្បារអំពៅ និង២-ឈ្មោះ សុ លីដា ភេទប្រុស អាយុ២៩ឆ្នាំ ជាតិខ្មែរ មុខរបរលក់ដូរ ស្នាក់នៅភូមិតាងៅកណ្តាល សង្កាត់និរោធ ខណ្ឌច្បារអំពៅ។

​ចំណែកភាគី “ខ” ឃាត់ខ្លួន ០៣នាក់ ១-ឈ្មោះ សុខ វាសនា ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មកររោងចក្រ ស្នាក់នៅផ្ទះលេខ៣៥L ភូមិជម្ពូវ័ន្ត សង្កាត់ ចោមចៅ ខណ្ឌពោធិ៍សែនជ័យ, ២-ឈ្មោះ អេង ណាវី ភេទស្រី អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ ស្នាក់នៅផ្ទះលេខ៣៥L ភូមិជម្ពូវ័ន្ត សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ និង៣-ឈ្មោះ គង់ ឆវិន ភេទប្រុស អាយុ២៥ឆ្នាំ ជាតិខ្មែរ មុខរបរកម្មករ ស្នាក់នៅភូមិតាងៅកណ្តាលសង្កាត់និ រោធខណ្ឌច្បារអំពៅ។

​ប៉ូលិសបន្តថា កាលពីថ្ងៃទី០៥ វិច្ឆិកា ២០១៧ ម៉ោង៥ល្ងាចភាគី “ក” និងភាគី “ខ” បានឈ្លោះប្រកែកគ្នា រឿងទឹកស្អុយហូរចូលផ្ទះភាគី “ខ” ពេលនោះភាគី “ក” ឈ្មោះ យិន សាវុន បានយកដងអំបោសវាយត្រូវដៃភាគី “ខ” ឈ្មោះ សុខ វាសនា រួចក៏មានការ ប្រតាយប្រតប់គ្នារវាងភាគី “ក” និងភាគី “ខ” ដោយភាគី “ក” បានយកឥដ្ឋការ៉ូ វាយត្រូវក្បាលភាគី “ខ”ឈ្មោះ សុខ វាសនា និងឈ្មោះ គង់ ឆវិន បែកឈាម។

​ចំណែកភាគី “ក” ឈ្មោះយិន សាវុន ត្រូវភាគី “ខ” វាយជាំថ្ពាល់ក្រោមភ្នែកខាងស្តាំ និងវាយជ្រុះធ្មេញដាក់ខាងក្រោម១ រួចក៏មានបងប្អូនភាគី ទាំងសងខាងជួយឃាត់ បំបែកចេញរៀងខ្លួន។ ភ្លាមនោះសមត្ថកិច្ចទៅដល់ ឃាត់ភាគី “ក” និងភាគី “ខ” ខាងលើ យកមកប៉ុស្តិ៍និរោធ ធ្វើការ សាកសួរ។

​បច្ចុប្បន្នភាគីទាំង២ឃាត់ខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋាន ខណ្ឌច្បារអំពៅ៕

adverise with khmeread