នារីម្នាក់កំពុងលក់នំប៉័ងសាច់ត្រូវចោរលួចលុយ ១០ ម៉ឺនរៀលចាប់បានម្នាក់, រត់រួចម្នាក់

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ក្នុងចំណោម៣នាក់ត្រូវប៉ូលិសឃាត់ខ្លួនក្នុងករណីលួច លុយ នៅថ្ងៃទី០៥ វិច្ឆិកា ២០១៧ ម៉ោង១១ នៅចំណុចមុខផ្ទះលេខ១៧៩ ផ្លូវ៣៦៩ ភូមិព្រែក សង្កាត់ ច្បារអំពៅទី១ ខណ្ឌច្បារអំពៅ។

ប៉ូលិសនិយាយថា ជនសង្ស័យឃាត់ខ្លួនឈ្មោះ ព្រេង ភារ៉ូ ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ៤ ភូមិដើមចាន់ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ។

ចំណែកជនរងគ្រោះឈ្មោះ សុខ ស្រីនាង ភេទស្រី អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់នំប៉័ងដាក់ សាច់ ស្នាក់នៅផ្ទះលេខ១០ ភូមិអូរអណ្តូង សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ។ 

ប៉ូលិសបន្តថា មុនពេលកើតហេតុជនសង្ស័យ ០៣ នាក់ ឈ្មោះ ព្រេង ភារ៉ូ, ឈ្មោះ សាន ផា និងឈ្មោះ ទិត្យ បានទៅ អង្គុយកន្លែងជនរងគ្រោះលក់នំប៉័ងដាក់សាច់ (ចំណុចកើតហេតុ)។ ពេលនោះជនរងគ្រោះអង្គុយបង្កាត់ភ្លើង ស្រាប់តែជនសង្ស័យឈ្មោះ ព្រេង ភារ៉ូ បានបើកថតតុលួចយក លុយជនរងគ្រោះ១០ម៉ឺនរៀល រួចនាំគ្នារត់គេចខ្លួន។

ពេលនោះជនរងគ្រោះឃើញស្រែកចោរៗ ដេញតាមដល់ផ្សារច្បារអំពៅ ក៏ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានជនសង្ស័យម្នាក់ឈ្មោះព្រេង ភារ៉ូ ដកហូតបានលុយ៥ម៉ឺន រៀលមកវិញ។ ចំណែកជនសង្ស័យ០២នាក់ទៀតឈ្មោះ សាន ផា និងឈ្មោះ ទិត្យ បាន យកលុយ៥ម៉ឺនរៀល គេចខ្លួនបាត់៕

adverise with khmeread
Tiger underlay 0cc51ce78ea42075c828d110dce2083d23804c4c9a1bb917ebea151827aebf16