ឃាត់បុរសម្នាក់តាមដីកាពីបទជួញដូរគ្រឿងញៀន

កណ្តាល ៖ ប៉ូលិសស្រុកអង្គស្នួលបានឃាត់ខ្លួនជនល្មើសម្នាក់នៅថ្ងៃទី០៥ វិច្ឆិកា ២០១៧ វេលាម៉ោង៤ និង៥០នាទីល្ងាច នៅចំណុចភូមិប្របវត្ត ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្តាលតាមដីការបស់សាលាដំបូងខេត្តកណ្តាលពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន។

ប៉ូលិសនិយាយថា ជនជាប់ចោទឈ្មោះ សុខ ចាន់ធារិទ្ឋិ ភេទ ប្រុស អាយុ ៣២ឆ្នាំជនជាតិ ខ្មែរ មុខរបរ កសិករ ភូមិប្របវត្ត ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្តាល។      

ការចាប់ខ្លួនយោងតាមដីកា.លេខ២០៦ ដ.ក.ច.ខ.ចុះថ្ងៃទី.២៩.ខែមិនា ឆ្នាំ២០១៧របស់លោក លោក គឹម ម៉េង ចៅក្រម​ស៊ើបសួរសាលាដំបូងខេត្តកណ្តាល ពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ដែលបានប្រព្រឹត្តនៅភូមិប្របវត្ត ឃុំ ព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្តាល  កាលពី ថ្ងៃទី០៨ខែកញ្ញា ឆ្នាំ២០១៦។ ក្នុងករណីនេះ សមត្ថកិច្ចកំពុងបន្តចាត់ការតាមនីតិវិធី៕

adverise with khmeread