ទិដ្ឋភាពដ៏រន្ធត់! សត្វខ្លាកាចសាហាវមួយក្បាលហក់កន្ទ្រប់ទៅលើបុគ្គលិកជានារីវ័យក្មេងម្នាក់ក្នុងសួនសត្វមួយនៅរុស្ស៊ី

នេះគឺជាទិដ្ឋភាពដ៏គួរឱ្យរន្ធត់មួយនៃសត្វខ្លាតំបន់ស៊ីបេរីមួយក្បាល បានវាយប្រហារទៅលើបុគ្គលិកស្រីថែរក្សាសត្វព្រៃក្នុងសួនសត្វវ័យក្មេងមួយរូប ខណៈមានភ្ញៀវទេសចរជាច្រើនកំពុងទស្សនា។

ខ្លាដំបងដែលមានឈ្មោះ Typhoon មួយក្បាលនេះ បានលោតកន្ទ្រប់ទៅលើនារីរងគ្រោះនៅឯសួនសត្វ Kaliningrad Zoo ប្រទេសរុស្ស៊ី បន្ទាប់ពីទ្រង់របស់វាបានរបើកដោយចៃដន្យ ខណៈដែលនាងបាននាំចំណីទៅឱ្យសត្វព្រៃមួយក្បាលនេះ។

ប៉ុន្តែជីវិតរបស់នាងត្រូវបានសង្គ្រោះ ខណៈដែលភ្ញៀវទេសចរដែលកំពុងស្ថិតក្នុងភាពភ្ញាក់ផ្អើលបានស្រែក និងគប់ដុំថ្មទៅលើខ្លា រហូតដល់វាដកថយចេញពីនាងវិញ។

ស្ថិតក្នុងទិដ្ឋភាពនេះដែរ គេបានឃើញបុរសមួយចំនួនថែមទាំងលើកតុ និងកៅអីពីហាងកាហ្វេនៅជិតនោះ បោះវាទៅលើរបងដើម្បីបញ្ឆោតសត្វខ្លាដើម្បីឱ្យនារីរងគ្រោះអាចគេខ្លួនទៀតផង៕


adverise with khmeread
Tiger underlay 0cc51ce78ea42075c828d110dce2083d23804c4c9a1bb917ebea151827aebf16