adverise with khmeread 3

ឃាត់​អ្នកញៀន​ល្បែង​៨​នាក់​អប់រំ​

     ប៉ៃលិន​៖ អ្នកញៀន​ល្បែង​៨​នាក់​ត្រូវបាន​ប៉ូលិស​ខេត្ត​ប៉ៃលិន​ចាប់ខ្លួន​កាលពី​ថ្ងៃទី​១៦ ខែកុម្ភៈ ឆ្នាំ​២០១៦​ធ្វើការ​អប់រំ ។​

     ប៉ូលិស​និយាយថា ក្រោម​ការដឹកនាំ​របស់ លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ជា ចាន់​ឌិន ស្នងការ​នគរបាល​ខេត្ត​ប៉ៃលិន​, លោក​វរសេនីយ៍ឯក អ៊ីវ គឹមស៊ាន ស្នងការរង​ទទួល​ផែន​នគរបាល​ព្រហ្មទណ្ឌ និង​លោក​វរសេនីយ៍ត្រី មាស សុ​ផុន នាយការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល​ខេត្ត​។​

     ដោយបាន​ចាត់​ឲ្យ​លោក​អនុសេនីយ៍ទោ កន សារុន នាយផ្នែក​នៃ​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល​ដឹកនាំ​កម្លាំង​ចុះបង្ក្រាប​ករណី​លេងល្បែង​ស៊ីសង​ខុសច្បាប់ (​បៀរ ៥២​សន្លឹក​) មួយកន្លែង​នៅ​ចំណុច​ម្ចាស់ផ្ទះ​ឈ្មោះ ឈុន តាំ​អ៊ុន ភេទ​ប្រុស អាយុ ៣៨​ឆ្នាំ និង​ប្រពន្ធ​ឈ្មោះ ជ័យ ស៊ា​ទ្រា ភេទ​ស្រី អាយុ ២៥​ឆ្នាំ រស់នៅ​ភូមិ​អូរ​តា​ពុក​ក្រោម សង្កាត់​ទួល​ល្វា ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន​។​

    ក្នុង​កិច្ចប្រតិបត្តិការ​ខាងលើនេះ  ប៉ូលិស​បាន​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន ៨​នាក់​ក្នុងនោះ​មាន​ស្ត្រី​៧​នាក់ និង​ដកហូត​វត្ថុតាង​មួយចំនួន ។​

    បច្ចុប្បន្ន​សមត្ថកិច្ច​ជំនាញ​កំពុងធ្វើការ​អប់រំ​ណែនាំ ថតរូប​តម្លើង​មុខសញ្ញា និង​តម្រូវ​ឲ្យ​មាន​អ្នកធានា ទើប​ឲ្យ​ត្រលប់​ទៅផ្ទះ​វិញ​៕

adverise with khmeread

មតិយោបល់