ប្រធានាធិបតីអាមេរិកនិងនាយករដ្ឋមន្ត្រីជប៉ុននាំគ្នាបាចចំណីឱ្យត្រីស៊ីក្នុងវាំងរបស់ព្រះចៅអធិរាជ

Donald Trump និងនាយករដ្ឋមន្ត្រីជប៉ុន Shinzo Abe បានទៅបោះចំណីឱ្យត្រីចិញ្ចឹមស៊ីនៅថ្ងៃទីពីរនៃដំណើរទស្សនៈកិច្ចប្រាំប្រទេសរបស់ប្រធានាធិបតីអាមេរិករូបនេះនៅទ្វីបអាស៊ី។

ឈរនៅក្បែរស្រះទឹកជាមួយនឹងត្រីក្រឹម koi carp ចម្រុះពណ៌ក្នុងព្រះបរមរាជវាំង Akasaka ក្នុងទីក្រុងតូក្យូ ប្រធានាធិបតីអាមេរិកនិងនាយករដ្ឋមន្ត្រីជប៉ុនត្រូវបានគេប្រទះឃើញឱ្យចំណីត្រីក្រឹមជាមួយគ្នា។

ស្រះត្រីក្រឹមដ៏ធំសម្បើមក្នុងវាំងនេះត្រូវបានមេដឹកនាំជាច្រើនក្នុងពិភពលោកធ្វើទស្សនកិច្ច ក្នុងនោះក៏មានអតីតនាយករដ្ឋមន្ត្រីអង់គ្លេសលោកស្រី​ Margaret Thatcher ផងដែរ។

នៅកន្លែងស្រះទឹកនោះ Trump បានឱ្យចំណីត្រីទាំងអស់មាននៅក្នុងប្រអប់ឈើនោះ ដែលវាគឺរឿងខុសទាំងស្រុង។ យោងតាមអ្នកជំនាញ ការឱ្យចំណីត្រីច្រើនពេក គឺជាកំហុសឆ្គងទូទៅបំផុត ដែលបង្កើតឡើងដោយអ្នកថែរក្សាត្រីក្រឹម koi carp។

ក្នុងវេបសាយ Aquascape និយាយថា "នេះអាចឱ្យត្រីឈឺបាន និងធ្វើឱ្យមានកាកសំណល់ហួសប្រមាណ បង្កឱ្យទឹកកខ្វក់"៕

adverise with khmeread