លោក Jose Mourinho ចង់ឲ្យក្លឹប Man Utd តំឡើងប្រាក់ឈ្នួលមុនចុះកិច្ចសន្យាថ្មី

លោក Jose Mourinho ជឿថា លោកគួរតែ​ទទួល​បាន​ការតំឡើង​ប្រាក់​បន្ថែមពី​លើ​ប្រាក់​ឈ្នួលបច្ចុប្បន្ន​១២លានផោន​ក្នុង​មួយ​ឆ្នាំ​ ​ហើយ​លោក Jorge Mendes ជា​ភ្នាក់ងារ​របស់​លោក​ Mourinho ​មាន​គម្រោងចរចាជាមួយ​នាយក​រង​ប្រតិបត្តិ​ Ed Woodward នៅ​ឆ្នាំ​ក្រោយ​ ។

គ្រូបង្វឹក​ក្លឹប​ Man Utd រូប​នេះបាន​លើក​ពាន​បីគឺ​ពាន Europa League ពាន League Cup និង​ពាន Community Shield ​នៅ​រដូវកាល​ដំបូង​ដែល​លោក​ដឹកនាំ​នៅពហុកីឡាដ្ឋាន Old Trafford និង​បាន​ជួយ​ក្រុមបិសាចក្រហម​ត្រឡប់​មក​កាន់​ក្រប​ខណ្ឌ CL វិញ។

លោក Mourinho ក៏ចាប់ផ្តើម​បាន​ល្អនៅក្នុងយុទ្ធនាការ​រដូវកាល​ថ្មីនេះផងដែរ។ ក្រុម​ Man Utd ​ឈរនៅលេខ​រៀងទី​២​ ដោយ​ចាញ់​ក្រុម Man City ​៥​ពិន្ទុ​នៅក្រ​បខណ្ឌ​ PL​ ហើយ​ជឿជាក់ថា ក្រុមរបស់លោកនឹងមាន​ឱកាស​ឆ្លង​ចូល​វគ្គ​ចាញ់ធ្លាក់នៅក្រប​ខណ្ឌ CL បន្ទាប់ពី​យក​ឈ្នះ​បួន​ប្រកួត​ជាប់​គ្នា​៕

adverise with khmeread