Everton នឹង Man City ប្រជែងគ្នាដើម្បីផ្ទេរខ្សែការពារ Jonny Evans

          ក្លឹប Everton គ្រោងនឹង​ប្រជែងជាមួយ​ក្លឹប Man City ​ដើម្បីផ្ទេរយក​ខ្សែការ​ពារ Jonny Evans ពីក្លឹប West Ham ។

          ក្លឹប West Ham បាន​បង្ហាញចេតនាចង់លក់​ខ្សែការ​ពារ​របស់ខ្លួន​ ហើយ​ស្របពេល​លោក Pep Guardiola និង​ក្លឹប​ Everton ដែល​គ្មាន​អ្នក​ចាត់​ការ​នោះចង់​នាំ​យក​កីឡាករ​រូបនេះមក​ពង្រឹង​ប្រព័ន្ធការ​ពាររបស់​ខ្លួនដូចគ្នា។ 

          ក្រុម City ធ្លាប់ព្យាយាម​ផ្ទេរ Evans កាល​ពី​រដូវក្តៅក្នុងតម្លៃផ្ទេរ​៣៥​លានផោន ប៉ុន្តែ​មិន​បាន​សម្រេច​។ បើទោះបីជា​ចាប់ផ្តើម​បាន​ល្អនៅ​រដូវកាល​នេះ ដោយ​មិនដែល​ចាញ់​សោះរហូតមកទល់ពេលនេះក្នុងលីកក៏ដោយ ក៏គ្រូបង្វឹក​ក្រុម​​​ City លោក Guardiola នៅ​តែ​ចង់បង្កើន​ប្រព័ន្ធការ​ពារ​របស់​លោកដែរ។

          ប៉ុន្តែលោកនឹងត្រូវប្រឈម​មុខ​ជា​មួយ​ក្លឹប Everton ក្នុង​ការ​ប្រជែង​ផ្ទេរ​កីឡាករ​អន្តរជាតិ​អៀរឡង់ខាងជើងរូបនេះ៕

adverise with khmeread