ប៉ូលិសប៉ុស្តិ៍និរោធឃាត់បុរសម្នាក់ជួញដូរគ្រឿងញៀន

ភ្នំពេញ ៖ សមត្ថកិច្ចប៉ុស្តិ៍និរោធ ខណ្ឌច្បារអំពៅ ឃាត់ខ្លួនជនសង្ស័យម្នាក់ នៅមុខផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិតាងៅ សង្កាត់និរោធ ខណ្ឌច្បារអំពៅ ពីបទ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀននៅថ្ងៃទី០៥ វិច្ឆិកា ២០១៧ ម៉ោង១១ និង៣០នាទីយប់។

ប៉ូលិសនិយាយថា ជនសង្ស័យឈ្មោះ អ៊ុំ តារ៉ូ ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅ ភូមិតាងៅ សង្កាត់និរោធ ខណ្ឌច្បារអំពៅ។ ដកហូតវត្ថុតាងមាន ក្រាមពណ៌សថ្លា (សង្ស័យគ្រឿងញៀន) ០៣កញ្ចប់ថង់តូច។

បច្ចុប្បន្ន​ជនសង្ស័យ​ទាំង៦នាក់ កំពុង​ឃុំខ្លួន​បណ្ដោះអាសន្ន​នៅ​អធិការប៉ូលិស​ខណ្ឌ​ច្នារអំពៅ ដើម្បី​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាកា​ចាត់ការ​បន្ត៕

adverise with khmeread