ចោរកាប់សម្លាប់បុរសម្នាក់ប្លន់យកម៉ូតូ

ស្វាយរៀង ៖ បុរសម្នាក់ត្រូវបានក្រុមចោរកាប់ប្លន់បណ្តាលឱ្យស្លាប់ភ្លាមៗ នៅហ្នឹងកន្លែងកើតហេតុហើយក្រុមចោរបានយកម៉ូតូរបស់ជនរងគ្រោះគេចខ្លួនបាត់ កើតឡើងកាលពីថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៧ វេលាម៉ោង៥ និង៣០នាទី ល្ងាចនៅភូមិស្វាយព្រហ៊ូត ឃុំគោកព្រីង ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង រហូមកដល់ពេលនេះសមត្ថកិច្ចនៅពុំទាន់ចាប់បានជនសង្ស័យនៅឡើយ។

ប៉ូលិសស្រុកស្វាយជ្រុំបានឱ្យដឹងថា ជនរងគ្រោះឈ្មោះ សូ វ៉ាង ភេទប្រុស អាយុ៦០ឆ្នាំ រស់នៅភូមិស្វាយព្រហ៊ូត ឃុំគោកព្រីង ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ ក្រោយកើតហេតុកម្លាំងជំនាញ និងប៉ុស្តិ៍រដ្ឋបាលចុះដល់កន្លែងកើតហេតុ។ 

ជនរងគ្រោះត្រូវជនសង្ស័យកាប់ត្រូវចំនួន៤កន្លែង (ត្រូវចំក្បាលផ្នែកខាងក្រោយមួយកន្លែង, ត្រូវចំគុម្ពត្រចៀកខាងឆ្វេងមួយកន្លែង, លើចិញ្ចើម​ និងបាក់កំភួនដៃខាងឆ្វេង)។ 

ប៉ូលិសបន្តថា ក្រុមចោយកបានម៉ូតូមួយគ្រឿងម៉ាកC125 ពណ៌ខ្មៅ ផលិតឆ្នាំ២០១៥ពាក់ស្លាកលេខ ភ្នំពេញ CR-3498។ 

បច្ចុប្បន្នកម្លាំងជំនាញស្រុក និងខេត្តបានធ្វើការស្រាវជ្រាវកំណត់មុខសញ្ញា ដើម្បីយកមកផ្តន្ទាទោសតាមផ្លូវច្បាប់។ ចំណែកសពសមត្ថកិច្ច បានធ្វើកំណត់ហេតុប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

adverise with khmeread
Tiger underlay 0cc51ce78ea42075c828d110dce2083d23804c4c9a1bb917ebea151827aebf16