ផឹកជាមួយគ្នាសោះ, កាប់ចាក់គ្នារបួស, ម្នាក់ដេកពេទ្យ, ម្នាក់ជាប់ខ្នោះ

កណ្ដាល ៖ មានករណីប្រើអំពើហិង្សាដោយចេតនា កើតហេតុថ្ងៃទី០៥ វិច្ឆិកា ២០១៧ វេលាម៉ោង៧ និង១០នាទីនៅចំណុចភូមិកោះបៀ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្ដាល បណ្តាលឱ្យរបួសធ្ងន់ម្នាក់ ហើយជនដៃដល់ត្រូវប៉ូលិសឃាត់ខ្លួន។

ប៉ូលិសនិយាយថា ជនរងគ្រោះ ឈ្មោះ វ៉ាន់ ដេត ភេទប្រុស អាយុ២២ឆ្នាំ(ខ្មែរ)មុខរបរ នៅផ្ទះ មានទីលំនៅភូមិទួលត្នោត ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។

ចំណែកជនល្មើសឈ្មោះ វ៉េង សំអាង ភេទប្រុស អាយុ២០ឆ្នាំ (ខ្មែរ) មានទីលំនៅភូមិកោះបៀ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។ វត្ថុតាងចាប់យកមាន ១-កាំបិតកញ្ចែតមួយប្រវែង០,៥៥ម៉ែត្រ (ដងឈើប្រវែង០,២៥ម៉ែត្រផ្លែដែក ប្រវែង ០,៣០ម៉ែត្រ)។

ប៉ូលិសបន្តថា ដំបូហជនរងគ្រោះ និងជនល្មើសបានផឹកស្រាថ្នាំជាមួយគ្នារួមនឹងមិត្តភក្តិម្នាក់ទៀតឈ្មោះ ស៊ីវ ប៊ុនរ៉ុង ភេទប្រុស អាយុ២២ឆ្នាំ (ខ្មែរ) មានទីលំនៅកោះបៀ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល នៅផ្ទះរបស់ឈ្មោះ មុត ភា ហៅដូច ភេទប្រុស អាយុប្រហែល៣២ឆ្នាំ (ខ្មែរ) មានទីលំនៅភូមិកោះបៀ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។ ពេលកំពង់ផឹកស្រាថ្នាំឈ្មោះ ស៊ីវ ប៊ុនរ៉ុង ភេទប្រុស និងឈ្មោះវ៉េង សំអាង ភេទប្រុស បានឈ្លោះប្រកែកគ្នា។

​លុះដល់វេលាម៉ោងកើតហេតុដូចខាងលើជនល្មើសក៍ដើរចេញមកផ្ទះរបស់ខ្លួន វិញពេលដើរបានពាក់កណ្ដាលផ្លូវស្រាប់តែឈ្មោះ ស៊ីវ ប៊ុនរ៉ុងភេទប្រុស និងឈ្មោះ វ៉ាន់ ដេត ភេទប្រុស បានជិះម៉ូតូមួយគ្រឿងម៉ាកសេ១២៥ ពណ៌ខ្មៅស៊េរី២០១៣ ពាក់ស្លាកលេខ ភ្នំពេញ1BV.5912មកតាមព្រួតគ្នាវាយឈ្មោះ វ៉េង សំអាង ភេទប្រុស។

​ពេលនោះឈ្មោះ វ៉េង សំអាង ខឹងក៏រត់ទៅផ្ទះរបស់ខ្លួនយកកាំបិតកញ្ចែតប្រវែង០.៥៥ម៉ែត្រ (ដងឈើប្រវែង០.២៥ម៉ែត្រផ្លែដែកប្រវែង០.៣០ម៉ែត្រ) មកកាប់ឈ្មោះ វ៉ាន់ ដេត ភេទប្រុស ចំនួនបីកាំបិតចំស្មាខាងស្ដាំមួយកាំបិតដេរចំនួន០៧ថ្នេរ ចំដើមដៃខាងឆ្វេងមួយកាំបិតដេរចំនួន០៥ថ្នេរ និងចំម្រាមកូនដៃខាងឆ្វេងមួយកាំបិតដេរចំនួន ០៣ថ្នេរសរុបដេរចំនួន១៥ថ្នេរ។ 

​ភ្លាមនោះមានប្រជាពលរដ្ឋល្អផ្ដល់ព័ត៌មានតាមរយះទូរស័ព្ទមកកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលគគីរ។ ក្រោយពីទទួលបានព័ត៌មានកម្លាំងប៉ុស្តិ៍រដ្ឋបាលគគីរ បានចុះទៅដល់កន្លែងកើតហេតុធ្វើការឃាត់ខ្លួនជនល្មើសរួមទាំងវត្ថុតាងយកមកប៉ុស្តិ៍ដើម្បីសួរនាំ បញ្ជូនមកកាន់អធិការដ្ឋានស្រុកកៀនស្វាយដើម្បីបន្តចាត់ការតាមនីតិវិធី៕

 

adverise with khmeread