ដឹងតែឆ្ងាញ់មាត់ហ្មងលើកនេះ! មិននឹកស្មានសោះថាកាហ្វេថ្លៃជាងគេលើលោក ធ្វើចេញពីលាមកសត្វ

អ្នកស្នេហាកាហ្វេនៅជុំវិញពិភពលោកបានបង្កើតនិងបង្កើតឡើងវិញនូវរសជាតិផ្សេងៗពីគ្នា។ ពីកាហ្វេធម្មតារហូតដល់កាហ្វេរសជាតិចម្រុះ យើងអាចភ្លក្សរសជាតិថ្មីមួយចំនួនដែលយើងចង់សាក។

ហើយកាហ្វេ Baristas បានបន្ថែមរសជាតិដូចជាសូកូឡា ជីរអង្កាម និងរសជាតិផ្សេងទៀតទៅក្នុងកាហ្វេជាមួយនឹងរសជាតិមិនអាចបំភ្លេចបាន។ ហើយវាជាហេតុដែលអ្នកចំណាយប្រាក់ដើម្បីផឹកវា។

កាហ្វេមួយឈ្មោះថា Kopi luwak ឬហៅថាកាហ្វេលាមកឆ្មា ឬលាមកសត្វសំពោច គឺជាកាហ្វេថ្លៃបំផុត ហើយមូលហេតុដែលវាថ្លៃគឺដោយសារតែវិធីសាស្រ្តរបស់កសិករប្រើទិន្នផលគ្រាប់កាហ្វេរបស់ខ្លួន។

Kopi luwak គឺផលិតឡើងពីគ្រាប់កាហ្វេក្រហម និងគ្រាប់កាហ្វេក្នុងព្រៃ ដែលត្រូវបានសត្វសំពោចស៊ីនិងជុះវាចេញមក។ ហើយពពួកផ្លែប៊ឺរី ដែលសត្វទាំងនោះស៊ី គឺស្ថិតនៅប្រទេសឥណ្ឌូនេស៊ី និងហ្វីលីពីន។

សត្វសំពោច គឺមានប្រពន្ធរំលាយអាហារមិនអាចរំលាយគ្រាប់ផ្លែទាំងនោះបាន។ ដូច្នេះហើយទើបគេប្រើលាមករបស់វា ដើម្បីផលិតកាហ្វេ។ ហើយគ្រាប់ផ្លែកាហ្វេទាំងនោះស្ថិតក្នុងដំណើរការមិនរលាយក្នុងពោះសត្វសំពោចទេ ដែលធ្វើឱ្យគ្រាប់ផ្លែឈើទាំងនោះមានរសជាតិឆ្ងាញ់ណាស់។

ហើយកសិករ គ្រាន់តែយកវាទៅបំបែកចេញពីគ្នា និងលាងសម្អាតគឺជាការស្រេច។ បន្ទាប់មកពួកគេសម្ងួតវាដោយដាក់ឱ្យចំកណ្ដាលថ្ងៃ ហើយនៅពេលស្ងួតពួកគេឆ្អើរគ្រាប់ទាំងនោះ។ កាហ្វេនេះផងដែរ មានតម្លៃពី ១០០ ដុល្លារ ទៅ ៦០០ ដុល្លារក្នុងកន្លះគីឡូក្រាម។ ចំណែកឯហាងអាមេរិកបើកក្នុងប្រទេសជប៉ុនលក់វាក្នុងមួយកែវតម្លៃ ៣០ ដុល្លារ៕

adverise with khmeread