មូលហេតុដែលមនុស្សនិយមជីកដីជម្រៅ ២ ម៉ែត្រកប់សាកសពនាសម័យមុន

ពាក្យ "២ ម៉ែត្រក្រោមដី" ស្មើនឹងពាក្យស្លាប់ ប៉ុន្ដែអ្នកមានឆ្ងល់ទេថា ហេតុអ្វីបានជាសាកសពកប់ក្នុងដីជម្រៅ ២ ម៉ែត្រ?

រឿងរ៉ាវចាប់ផ្ដើមឡើងអំឡុងសតវត្សរ៍ឆ្នាំ ១៦៥៥ សម័យជំងឺប៉េស្ដ Bubonic ក្នុងប្រទេសអង់គ្លេស។ នៅពេលជំងឺប៉េស្ដវាយប្រហារអង់គ្លេស អភិបាលក្រុងឡុងដ៏ភ្លាមៗបានចេញច្បាប់លើការកប់សពឱ្យត្រឹមត្រូវ ដើម្បីបង្ការមេរោគ។ វាបន្ទាប់មកក៏ក្លាយជាការកប់សាកសពដ៏ជាក់លាក់មួយនៅជម្រៅ ២ ម៉ែត្រ។

ទីបំផុត ជម្រៅនៃការកប់សព ២ ម៉ែត្រនោះ គឺគ្មានបានការ។ ច្បាប់ដែលតម្រូវឱ្យកប់សពជម្រៅ ២ ម៉ែត្រគឺឥតប្រយោជន៍នៅពេលនោះ ដោយសារសាកសពមិនបានបណ្ដាលឱ្យឆ្លងមេរោគ ប៉ុន្ដែចៃឆ្កែទេដែលជាអ្នកនាំជំងឺនេះឡើង។

នៅទ្វីបអាមេរិកមានច្បាប់ខុសគ្នាពីរដ្ឋមួយទៅរដ្ឋមួយ។ នៅរដ្ឋខ្លះ ការដាក់មឈូស ឬការបញ្ចុះសពនឹងត្រូវការគម្លាត ៥០ សង់ទីម៉ែត្រពីលើ។ ដូច្នេះវារាក់ល្មម ដែលអាចទទួលយកបាន។ នៅរដ្ឋខ្លះមឈូសកប់រហូតដល់ទៅ ៤ ម៉ែត្រឯណោះ ហើយមូលហេតុសម្រាប់រឿងនេះ គឺដើម្បីឱ្យមានទីធ្លាច្រើនសម្រាប់ដាក់សាកសពផ្សេងទៀតនៅកន្លែងដដែល។

ចំណែកឯនៅទីក្រុង New Orleans វិញ គឺមិនខ្វល់ពីជម្រៅណាទេ សំខាន់នៅពេលទឹកលិចត្រូវធានាមឈូសមិនអណ្ដែតចេញក្រៅ។ យ៉ាងណាមិញ មិនថាអ្នកកប់មឈូសឬសាកសពជម្រៅណាទេ គ្មានការវាស់វែងស្ទង់ស្តង់ដារជាសកលនោះឡើយ គ្រាន់តែប្រាកដថា សាកសពត្រូវបានបញ្ចុះនៅក្រោមដី៕
 

adverise with khmeread