Pirlo ប្រកាសចូលនិវត្តន៍ពីបាល់ទាត់ បន្ទាប់ពីអាជីពលើកពានរាប់ភ្លេច

អតីតខ្សែបម្រើឆ្នើមរបស់បាល់ទាត់អន្តរជាតិអ៊ីតាលី Andrea Pirlo បានប្រកាសពីការចូលនិវត្តន៍របស់ខ្លួនពីអាជីពកីឡាករបាល់ទាត់ បន្ទាប់ពីលេងប្រកួតចុងក្រោយរបស់គាត់សម្រាប់ក្រុម New York City

តារាបាល់ទាត់ជើងចាស់វ័យ ៣៨ឆ្នាំរូបនេះ បានបង្ហាញខ្លួនចំនួន ១១៦លើកសម្រាប់ជម្រើសជាតិអ៊ីតាលី និងបានជួយឱ្យពួកគេគ្រងតំណែងជើងឯកពិភពលោកមួយសម័យកាល កាលពីឆ្នាំ២០០៦ផងដែរ។

Pirlo បានចាប់ផ្តើមអាជីពរបស់ខ្លួននៅឯក្លឹប Brescia និងបានលេងក្លឹបធំៗក្នុងប្រទេសអ៊ីតាលីជាបន្តបន្ទាប់ដូចជា Inter, AC Milan និង Juventus មុននឹងចូលរួមជាមួយនឹងក្រុមក្នុងលីកកំពូលអាមេរិក Major League Soccer កាលពីពីរឆ្នាំមុន៕

#GrazieMaestro: The Final Act (cc: @Pirlo_official) #NYCFC pic.twitter.com/wF5Z5qpnDt

— New York City FC (@NYCFC) 6 November 2017

adverise with khmeread