អ្នកដែលមាន iPhone 7 ចុះក្រោម កុំទាន់អាលដោនឡូត iOS 11 បើមិនចង់ជួបបញ្ហា!

នៅពេល iOS 11 ទើបតែចេញក្នុងសប្តាហ៍នេះ អ្នកជំនាញបានព្រមានថា សូមរង់ចាំមើលសិន មុននឹងអាប់ដេត iPhone របស់អ្នក។ អ្នកជំនាញណែនាំឱ្យរង់ចាំម៉េចក៏ ២ សប្តាហ៍ទៀតដែរ ដើម្បីដឹងថាតើប្រព័ន្ធប្រតិបត្តិការ iOS 11 នឹងដំណើរការបែបណានៅលើ iPhone 7 ឬ iPhone ទាបជាងនេះ។ នេះបើយោងតាមការស្ទាបស្ទង់លើវេបសាយ PhoneArena។

បន្ទាប់ពីមានការរអ៊ូតាំងពីដើមទីមកនោះ វេបសាយបច្ចេកវិជ្ជាខាងលើបានរៀបចំការបោះឆ្នោតស្ទង់មតិមួយដោយសួរអ្នកអានរបស់ខ្លួនថាតើការដំឡើង iOS 11 ធ្វើឱ្យ iPhone ពួកគេដើរយឺត ឬ រអាក់រអួលអំឡុងពេលប្រើឬក៏អត់។ លទ្ធផលភាគច្រើនគឺជួបបញ្ហាដើរយឺតឬទាក់ៗរអាក់រអួល។ 

ក្នុងចំណោមមនុស្ស ៣.៣០៤ នាក់ ដែលបោះឆ្នោតស្ទង់មតិ មាន ៣១,៣៤ ភាគរយនិយាយថា iPhone ពួកគេ "ទាក់ៗរអាក់រអួលខ្លាំង" ខណៈ ២៤,៨៥ ភាគរយទៀត អះអាងថា "ទាក់តិចៗ"។ តែ ២២,៨៥ ភាគរយប៉ុណ្ណោះនិយាយថា ទូរស័ព្ទពួកគេដើរធម្មតា និង នៅសល់ ២១,៦ ភាគរយទៀតជាអ្នកប្រើ Android។

លទ្ធផលនេះអាចបញ្ជាក់បានថា មនុស្សជាង ៥០ ភាគរយ និយាយថា iOS 11 បង្កបញ្ហាច្រើននៅលើ iPhone ស៊េរីចាស់ៗ៕ 


 

adverise with khmeread