ឆ្មក់បង្ក្រាបអ្នកជួញដូរនិងប្រើប្រាស់គ្រឿងញៀនឃាត់ចំនួន៧នាក់

ភ្នំពេញ៖ កម្លាំងប៉ូលិសអន្តរាគមន៍ខណ្ឌពោធិ៍សែនជ័យ បានសហការជាមួយកម្លាំងប៉ូលិសប៉ុស្តិ៍ចោមចៅ បានឆ្មក់បង្ក្រាបជនសង្ស័យជួញដូរ និងប្រើប្រាស់គ្រឿងញៀនចំនួន៧នាក់ ខណៈពួកគេកំពុងពួនសេពថ្នាំញៀនកាលពីវេលាម៉ោង៩យប់ថ្ងៃទី៥ខែ វិច្ឆិកាឆ្នាំ២០១៧ នៅបន្ទប់ជួលមួយកន្លែង ភូមិថ្មគោល១ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ។

ប៉ូលិសនិយាយថា អ្នកទាំង៧នាក់នោះមួយមានឈ្មោះ ភឿង ផៃ អាយុ២៤ឆ្នាំ, ២.មានឈ្មោះ ជួង ចណ្ណារិទ្ធ អាយុ១៦ឆ្នាំ, ៣មានឈ្មោះ តូ លី អាយុ៣៩ឆ្នាំ, ៤.មានឈ្មោះ ហេង រដ្ឋា អាយុ២៨ឆ្នាំ, ៥មានឈ្មោះ យូន រស្មី អាយុ១៨ឆ្នាំ, ៦.មានឈ្មោះងន ម៉េងលី អាយុ១៨ឆ្នាំ និង៧មានឈ្មោះ នួន ពិសិទ្ធ អាយុ១៨ឆ្នាំ និង ដកហូតថ្នាំ ៥កញ្ចប់ និងម៉ូតូចំនួន៣គ្រឿង។

សមត្ថកិច្ចបន្តថា មុននិងឈានដល់ការចុះបង្ក្រាបជនសង្ស័យខាងលើ មានបងប្អូនប្រជាពលរដ្ឋដែនៅក្បែរបានរាយការណ៍ថា មានជនសង្ស័យមួយក្រុមកំពុងធ្វើសកម្មភាពចែកចាយ និងប្រើប្រាស់គ្រឿងញៀននៅចំណុចខាងលើ ទើបលោកវីរសេនីយ៍ឯក យឹម សារ៉ាន់ អធិការប៉ូលិសខណ្ឌពោធិ៍សែនជ័យ បញ្ជាឱ្យមន្ត្រីក្រោមឱវាទធ្វើការស៊ើបអង្កេតរហូតឈានទៅដល់ចុះឆ្មក់បង្ក្រាបជាក់ស្តែងឃាត់ខ្លួនជនសង្ស័យចំនួន៧នាក់ រួមទាំងថ្នាំញៀនប្រភេទក្រាមថ្លាចំនួន៥កញ្ចប់តូចនិងម៉ូតូចំនួន៣គ្រឿង។

ក្រោយពីការឃាត់ខ្លួនជនសង្ស័យទាំង៧នាក់រួមទាំងវត្ថុតាងត្រូវបានកម្លាំងប៉ូលិសយកទៅសួនាំនៅអធិការដ្ឋានខណ្ឌពោធិ៍សែនជ័យរងចាំចាត់ការតាមផ្លូវច្បាប់៕

adverise with khmeread
Tiger underlay 0cc51ce78ea42075c828d110dce2083d23804c4c9a1bb917ebea151827aebf16