adverise with khmeread Elderly couple kissing in bed

លោកយាយអាយុ ៩១ ឆ្នាំថប់ដង្ហើមស្លាប់ពេលកំពុងប្រព្រឹត្តសិចជាមួយបុរសជាអ្នកជិតខាងអាយុ ៤៩ ឆ្នាំ

លោកយាយអាយុ ៩១ ឆ្នាំម្នាក់ត្រូវគេជឿថាបានថប់ដង្ហើមស្លាប់អំឡុងប្រតិបត្តិការផ្លូវភេទជាមួយអ្នកជិតខាងអាយុ ៤៩ ឆ្នាំម្នាក់។ លោកយាយត្រូវគេប្រទះឃើញស្លាប់ទាំងននលគកនៅក្បែរឧបករណ៍សិចមួយកាលពីថ្ងៃចន្ទ ទី៦ ធ្នូ នៅទីក្រុង Aveiro ភាគខាងត្បូងទីក្រុង Porto របស់ប្រទេសព័រទុយហ្គាល់ប្រមាណ ៨០ គីឡូម៉ែត្រ។ 

បុរសរៀបការរួចកូនពីរអាយុ ៤៩ ឆ្នាំ ដែលរស់នៅក្បែរខាងគ្នារូបនោះ ត្រូវបានចាប់ខ្លួន បន្ទាប់ពីការវិភាគ DNA ទឹកកាមដែលយកបានពីកន្លែងកើតហេតុ។ ក្រោយជំនំជម្រះនៅមុខចៅក្រមរួចមក បុរសរូបនេះត្រូវបានលែងឲ្យនៅក្រៅឃុំបន្ទាប់ពីលទ្ធផលធ្វើកោសល្យវិច្ឆ័យសពបង្ហាញថា លោកយាយបានស្លាប់ដោយសារថប់ដង្ហើម ដែលបង្កឡើងដោយសារតែកម្រិតស្រៀវស្រើបរបស់លោកយាយមិនអាចត្រួតត្រាបាន។ 

អ្នកជិតខាងនាំគ្នាពណ៌នាអំពីលោកយាយ ដែលរស់នៅតែម្នាក់ឯងរូបនេះថា "សកម្មរឿងលើគ្រែគ្រាន់បើ" បើទោះជាគាត់ចាស់ខ្លាំងប៉ុនហ្នឹងទៅហើយក៏ដោយ ហើយអ្នកជិតខាងឧស្សាហ៍ចេញចូលផ្ទះគាត់ធ្វើរឿងចម្លែកៗណាស់ដែរ។ 

ប៉ូលិសនិយាយថា គ្មានសញ្ញានៃការឆ្មក់ចូលផ្ទះលោកយាយដោយកម្លាំងនោះទេ ហើយក៏គ្មានរបស់អ្វីមួយបាត់ពីផ្ទះរបស់គាត់ដែរ៕ 


ប្រភព៖ មៀររឺ

adverise with khmeread
ប្រភព៖ មៀររឺ

មតិយោបល់