ជែក ម៉ា ទៅដល់ក្រងហាណូយ ដើម្បីប្រាប់ទិកនិកបង្កើតសេវាកម្មទូទាត់តាមអេឡិចត្រូនិចដល់សហគ្រិននិងនិស្សិតវៀតណាម

មហាសេដ្ឋីនិងស្ថាបនិកក្រុមហ៊ុន Alibaba លោក ជែក ម៉ា បានដល់ទីក្រុងហាណូយ រដ្ឋធានីរបស់វៀតណាមកាលពីល្ងាចថ្ងៃសៅរ៍ ទី៤ វិច្ឆិកា នៅការចាប់ផ្តើមនៃដំណើរទស្សនកិច្ចដ៏គួរឱ្យភ្ញាក់ផ្អើល។

លោកម៉ាគ្រោងនឹងជួបជាមួយនាយករដ្ឋមន្ត្រី ង្វៀន សួនភុក និងទេសាភិបាលធនាគារជាតិវៀតណាម លោក ឡេ មិញ ហុង មុនពេលចូលរួមវេទិកាស្តីពីការទូទាត់តាមអេឡិចត្រូនិចវៀតណាមលើកទី ៣ (VEPF) ដែលចូលរួមសហការដោយវេបសាយព័ត៌មាន VnExpress និងក្រុមហ៊ុនសាជីវកម្មទូទាត់ជាតិវៀតណាម នៅថ្ងៃចន្ទ ទី៦ វិច្ឆិកា។

ស្ថាបនិកនិងជាប្រធានប្រតិបត្តិនៃក្រុមហ៊ុនអេឡិចយក្សរបស់ចិន Alibaba នឹងនិយាយអំពីបទពិសោធន៍របស់គាត់ក្នុងការបង្កើតសេវាកម្មទូទាត់តាមអេឡិចត្រូនិចនិងសេវាទូទាត់តាមទូរស័ព្ទនៅក្នុងប្រទេសចិន។

ក្រោយមកទៀត មហាសេដ្ឋី ដែលបំផុសគំនិតលើកទឹកចិត្តបំផុតក្នុងពិភពលោកយោងតាមសន្ទស្សន៍ "មេដឹកនាំដ៏អស្ចារ្យបំផុតរបស់ពិភពលោក" ឆ្នាំ ២០១៧ របស់ទស្សនាវដ្តី Fortune រូបនេះ នឹងនិយាយជាមួយសិស្សចំនួន ៣.០០០ នាក់ដើម្បីជំរុញភាពជាសហគ្រិនក្នុងចំណោមយុវវ័យ។

លោក ជែក ម៉ា គឺជាមនុស្សម្នាក់ក្នុងចំណោមអ្នកមានបំផុតរបស់ប្រទេសចិននិងជាមនុស្សម្នាក់ក្នុងចំណោមអ្នកមានបំផុតនៅអាស៊ីដែលមានទ្រព្យសម្បត្តិសុទ្ធចំនួន ៤៧,៥ ពាន់លានដុល្លារ គិតត្រឹមខែវិច្ឆិកាឆ្នាំ ២០១៧។

គាត់បានក្លាយជានិមិត្តរូបសកលលោកក្នុងអាជីវកម្មនិងភាពជាសហគ្រិន ជាពាណិជ្ជករមានឥទ្ធិពលបំផុតម្នាក់ក្នុងចំណោមពាណិជ្ជករដែលមានឥទ្ឋិពលបំផុតនៅលើពិភពលោក និងជាអ្នកជំនួញម្នាក់ដែលត្រូវបានគេស្គាល់ថាជាអ្នកប៉ិនប្រសព្វខាងបំណកស្រាយទស្សនវិជ្ជាអាជីវកម្មរបស់គាត់៕

 

adverise with khmeread