ប៉ូលិសខណ្ឌដង្កោចាប់បានចោរឆក់កាបូប២នាក់

ភ្នំពេញ ៖ ប៉ូលិសខណ្ឌដង្កោបានបង្ក្រាបជាក់ស្តែងបទល្មើសលួចឆក់កាបូបយួរនៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៧ វេលាម៉ោង០៦ និង១០នាទីព្រឹក ផ្លូវលេខ២១៧ ត្រង់ចំណុចខាងមុខមន្ទីរពេទ្យបង្អែកដង្កោ ស្ថិតនៅភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ ដោយឃាត់ជនសង្ស័យ២នាក់។

ប៉ូលិសនិយាយថា ជនសង្ស័យត្រូវឃាត់ខ្លួនចំនួន០២នាក់គឺទី០១.ឈ្មោះ រ៉េត ពន្លក ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរមិនពិតប្រាកដ ជនជាតិខ្មែរ ទីលំនៅភូមិបុរីកម្មករ សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ និងទី០២.ឈ្មោះ វឿន ដាវីត ភេទប្រុស អាយុ២១ឆ្នាំ មុខរបរមិនពិតប្រាកដ ជនជាតិខ្មែរ ស្នាក់នៅផ្ទះជួលភូមិជើងឯក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។

​វត្ថុតាងដកហូតយក ១.ម៉ូតូ០១គ្រឿងម៉ាក HONDA CUB មូល ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 1FR-9247 មានលេខតួ 3025922 លេខម៉ាស៊ីន3028920, ២.កាបូបយួរក្រណាត់ ពណ៌ខ្មៅចំនួន០១, ៣.សំភារៈ ប្រើប្រាស់ផ្សេងៗជារបស់ជនរង គ្រោះមួយចំនួន។

​ចំណែកជនរងគ្រោះឈ្មោះ ស៊ឹម ឡេង ភេទស្រី អាយុ៥៣ឆ្នាំ មុខរបរកម្មករ រោងចក្រ ជន ជាតិខ្មែរ ទីលំនៅភូមិព្រែកហូរ សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល។

​ប៉ូលិសបន្តថា នៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៧ វេលាម៉ោង០៦ និង១០នាទីព្រឹក ប៉ូលិសខណ្ឌដង្កោ សហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលដង្កោ បានជិះម៉ូតូល្បាត ក្នុងមូលដ្ឋាន តាមផ្លូវលេខ២១៧។

​លុះដល់ចំណុចខាងមុខមន្ទីរពេទ្យ បង្អែកដង្កោ ស្ថិតនៅភូមិខ្វា សង្កាត់.ខណ្ឌដង្កោ ក៏បានឃើញ ជនសង្ស័យចំនួន០២នាក់ឈ្មោះ រ៉េត ពន្លក ភេទប្រុស អាយុ២៤ឆ្នាំ និងឈ្មោះ វឿន ដាវីត ភេទប្រុស អាយុ២១ឆ្នាំ ជិះម៉ូតូ០១គ្រឿងម៉ាក HONDA CUB មូល ពណ៌ ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ1FR-9247 មានលេខតួ3025922 លេខម៉ាស៊ីន 3028920 ពីជើងទៅត្បូង ដល់ចំណុចកើតហេតុខាងលើ។ 

​ពេលនោះ ជនរងគ្រោះ ឈ្មោះ ស៊ឹម ឡេង ភេទស្រី អាយុ៥៣ឆ្នាំ ក៏បានជិះម៉ូតូ០១គ្រឿងម៉ាក HONDA CUB ជ្រុង ពណ៌ទឹកសមុទ្រ ពាក់ស្លាកលេខ 1កណ-4305 លេខតួ និងលេខម៉ាស៊ីនមិន ស្គាល់ ជាមួយនិងកូនស្រីឈ្មោះ អាង ដានី ភេទស្រី អាយុ២៣ឆ្នាំ (អ្នក បើកម៉ូតូ) ជនរងគ្រោះអង្គុយខាងក្រោយ។

​រហូតដល់ចំណុចកើតហេតុខាងលើ ជនសង្ស័យក៏បាន បត់ម៉ូតូ ត្រឡប់ក្រោយ (ពីត្បូងទៅជើង) រួចធ្វើសកម្មភាពឆក់យកកាបូបយួរពណ៌ខ្មៅ ពីជនរងគ្រោះ ហើយជិះ គេចចូលតាមផ្លូវបេតុង រួចសមត្ថកិច្ចយើងក៏បានជិះម៉ូតូ ដេញតាមពីក្រោយ ដល់ចំណុចក្បែរ ឡអំបិល ស្ថិតនៅភូមិខ្វា សង្កាត់ដង្កោ ក៏បានឃាត់ជនសង្ស័យទាំង០២នាក់ខាងលើ រួមនិងវត្ថុតាងមួយចំនួន យកមកធ្វើការសាកសួរនៅប៉ុស្តិ៍រដ្ឋបាល ដង្កោតាមនីតិវិធីច្បាប់។ 

​ក្រោយពីធ្វើការសាកសួរ ជនសង្ស័យទាំង០២នាក់ក៏បានសារភាពប្រាប់ សមត្ថកិច្ច យើងអោយដឹងថា ពួកគេពិតជាបានធ្វើសកម្មភាពឆក់យកកាបូបយួរពីជនរងគ្រោះ ប្រាកដមែន និងធ្លាប់ធ្វើសកម្មភាពឆក់ ជាច្រើនលើកទៀតក្នុងរាជធានីភ្នំពេញ ហើយជនរងគ្រោះក៏បាន មកដាក់ពាក្យបណ្តឹងជនសង្ស័យទាំង០២នាក់ ខាងលើ ដើម្បីឱ្យសមត្ថកិច្ចចាត់ការតាមផ្លូវច្បាប់៕
 

adverise with khmeread