ឃាត់បុរសម្នាក់តាមដីកាតុលាការពីបទលួច

ភ្នំពេញ ៖ សមត្ថកិច្ចប៉ុស្តិ៍ព្រែកប្រា ខណ្ឌច្បារអំពៅ ចាប់ខ្លួនជនល្មើសម្នាក់ នៅថ្ងៃទី០៦ វិច្ឆិកា ២០១៧ ម៉ោង១៧ និង៣០នាទីល្ងាច នៅមុខផ្ទះគ្មានលេខ ភូមិអូរអណ្តូង១ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅតាមដីកាតុលាការពីបទលួច។

ប៉ូលិសនិយាយថា ជនល្មើសឈ្មោះ ភិន សុភ័ក្រ្ត ភេទ ប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ផ្លូវលំ ភូមិអូរអណ្តូង១ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ។ 

ការចាប់ខ្លួនយោងតាមដីកាបង្គាប់ឲ្យចាប់ខ្លួន-ឃុំខ្លួនលេខ ៧១៧ “រ” ដ.ច.ន ចុះថ្ងៃទី២៨-០៩-២០១៧ ចេញដោយលោកតុប ឈុនហេង ចៅក្រមជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ ពីបទលួច (តុ កៅអីឈើ) ប្រព្រឹត្តនៅចំណុច ផ្ទះលេខ៤៤ ផ្លូវលំ ភូមិអូរអណ្តូង១ សង្កាត់ ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ កាលពីថ្ងៃទី ១៩-០៣-២០១៧។

បច្ចុប្បន្ន​ជនសង្ស័យ​កំពុង​ឃុំខ្លួន​បណ្ដោះអាសន្ន​នៅ​អធិការប៉ូលិស​ខណ្ឌ​ច្បារអំពៅដើម្បី​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាកា​ចាត់ការ​បន្ត៕

      

adverise with khmeread