ភស្តុតាងក្រុងបុរាណលិចកណ្តាលសមុទ្រប៉ាស៊ីហ្វិកនេះ កំពុងធ្វើឱ្យគេយល់ថាពីមុនពិតជាមានទ្វីបមួយនៅកណ្តាលមហាសមុទ្រនេះពិតមែន

វីដេអូថ្មីដែលបង្ហាញទីក្រុងបុរាណមួយក្នុងកណ្តាលមហាសមុទ្រប៉ា​ស៊ិ​ហ្វិ​ក បានញ៉ាំងឱ្យមានទ្រឹស្តីជាច្រើនលើកឡើងថា កោះប្រឌិតនៃទ្វីប Lemuria ដែលលិចបាត់ពីផែនទីពិភពលោកដែលអ្នកវិទ្យាសាស្រ្តបានស្រមើមៃនោះ អាចជាការពិត។

ភាពជឿនលឿនខាងបច្ចេកវិជ្ជាមានន័យថា បុរាណវិទូអាចស្វែងយល់បានយ៉ាងពេញលេញទៅលើទីក្រុងត្រូវបានបំភ្លេចបំផ្លាញមួយនេះ ដែលមានឈ្មោះថា Nan Madol និង ភាពអស្ចារ្យនៃរចនាប័ទ្មរបស់វា។

វគ្គចុងក្រោយបំផុតនៃកម្មវិធី "Science Channel's What on Earth?" បានបង្ហាញរូបភាពពីលើអាកាសក្នុងវេបសាយរបស់ខ្លួន ដែលវាបានស្ថិតនៅលើប្រឡាយទឹកកំពុងលិចលង់មួយ។

ខណៈដែលទីក្រុងនេះត្រូវបានកម្ទេចដោយប្រឡាយទឹកលិច និងត្រូវបានការពារដោយមហាសមុទ្រ និងជញ្ជាំងសមុទ្រចំនួន១២ ទីក្រុង Nan Madol ក៏ត្រូវបានគេចាត់ទុកជា "ទីក្រុង Venice នៃមហាសមុទ្រប៉ាស៊ីហ្វិក" ផងដែរ។

ទីក្រុងនេះត្រូវបានរុករកឃើញក្នុងឆ្នាំ១៩២៨ ដោយអ្នកនិពន្ធអាមេរិកដ៏មានឥទ្ធិពលដែលគេស្គាល់ឈ្មោះថា H P Lovecraft ហើយលោកបានសារភាពថាវាគឺជាមូលដ្ឋានគោលសម្រាប់ទីក្រុងប្រឌិតរបស់គាត់ឈ្មោះ R'lyeh ពីសៀវភៅរឿងនិទានរបស់លោក The Call of Cthulhu ៕

adverise with khmeread