ឃាត់ស្ត្រីម្នាក់ពីបទលួចកាបូបលុយនៅផ្សារដងទង់

កោះកុង ៖ ស្ត្រីម្នាក់ត្រូវប៉ូលិសចាប់ខ្លួនពីបទលួចកាបូបលុយនៅចំណុចផ្សារដងទង់ ស្ថិតក្នុងភូមិ ១ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុងនៅថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៧ វេលាម៉ោង១១ និង០៨ នាទីយប់។

ប៉ូលិសនិយាយថា សង្ស័យ ឈ្មោះ ហុង ឡី ភេទស្រី អាយុ៤៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។ ដកហូតវត្ថុតាង ៖ កាបូប ១ ក្នុងនោះ មានលុយអាមេរិកចំនួន ២.០០០ $ - លុយថៃចំនួន ៥៩៧០ B និងលុយខ្មែរចំនួន ៨០០.០០០ ៛។

ចំណែកដើមបណ្តឹង (ម្ចាស់កាបូប) ឈ្មោះ ទិត កយ ភេទស្រី អាយុ ៤៦ ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ មានទីលំនៅភូមិ ១ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។

ករណីនេះ កម្លាំងប៉ូលិសកំពុងកសាងសំនុំរឿងចាត់ការទៅតាមនីតិវិធីច្បាប់៕

adverise with khmeread
Tiger underlay 0cc51ce78ea42075c828d110dce2083d23804c4c9a1bb917ebea151827aebf16