ហក់ធាក់ផ្គុំជើង ប៉ើងកីឡាករហោះដូចសំឡី ទទួលបានត្រឹមកាតលឿង!

ក្រុម Fenerbahce និង Galatasaray ដែលជាគូប្រជែងយក្សធំបំផុតនៃបាល់ទាត់របស់តួកគី ត្រូវបានគេស្គាល់យ៉ាងច្បាស់ទៅលើការប្រជែងស៊ីសាច់ហត់ឈាមដ៏ជូរចត់របស់ពួកគេ។

ហើយវាហាក់ដូចជាបានបញ្ជាក់យ៉ាងច្បាស់ទៅលើសង្គ្រាមនៅលើទីលានវាលស្មៅដ៏ក្តៅគគុករបស់ពួកគេតាមរយៈក្រុមយុវជនរបស់ពួកគេ ជាមួយនឹងការប្រកួតរវាងក្រុមយុវជនក្រោមអាយុ ១៧ឆ្នាំកាលពីថ្ងៃអាទិត្យ ដែលគេបានឃើញកីឡាករ Gurkan Baaskan កីឡាកររបស់ក្រុម Fenerbahce បានបញ្ចេញស្នៀតធាក់ដ៏អាក្រក់ និងគួរឱ្យភ្ញាក់ផ្អើលបំផុតទៅលើគូប្រកួតរបស់ខ្លួនមួយរូប។

កីឡាកររបស់ Galatasaray ត្រូវបានគេប្រទះឃើញកំពុងរត់ត្របាញ់ជើងយ៉ាងលឿនឆ្ពោះទៅកណ្តាលតារាងរបស់គូប្រជែង មុនពេលដែល Baaskan មិនដឹងលេចចេញពីកន្លែងណាទេ ស្រាប់តែរត់យ៉ាងកម្រោលតម្រង់មកគូប្រកួតរបស់ខ្លួន និងហក់ធាក់យ៉ាងពេញទំហឹងជាមួយនឹងជើងមួយចំហៀងរបស់ខ្លួនទៅលើគូបដិបក្ខ។

ប្រហែលជាវាកាន់តែមានភាពភ្ញាក់ផ្អើលលើសពីនេះទៅទៀតសម្រាប់ការធាក់ដ៏អាក្រក់នេះ ក្រោយការសម្រេចិត្តពីអាជ្ញាកណ្តាល ផ្តល់ត្រឹមកាតលឿងប៉ុណ្ណោះសម្រាប់ Baaskan ។

ក្រោយការសម្រេចចិត្តមួយនេះពីសំណាក់អាជ្ញាកណ្តាល ប្រិយមិត្តរបស់ Galatasaray បានបង្កហិង្សាទៅលើជំនួយការអាជ្ញាកណ្តាលលោក Tark Ongun ភ្លាមៗផងដែរ ដោយគប់វត្ថុមួយចំនួនសម្តៅទៅលើក្បាលរបស់គាត់។

ទោះបី Baaskan បានគេចផុតពីការពិន័យដ៏ធ្ងន់ធ្ងរក្តី ក៏ប៉ុន្តែក្រុមរបស់ខ្លួនបានត្រឹមបញ្ចប់ការប្រកួតដោយលទ្ធផលបរាជ័យ ២-០ ក្រោមដៃ Galatasaray ប៉ុណ្ណោះ៕

adverise with khmeread