This man has grown cocoa for years  but never seen chocolate. his reaction to his 1st taste

បុរស​ម្នាក់នេះ​ដាំ​កា​កាវ​រាប់​ឆ្នាំ​មកហើយ​តែ​មិនដែល​ឃើញ​សូកូឡា​ទេ​, សូម​មើល​ប្រតិកម្ម​របស់គាត់​ពេល​បាន​ភ្លក្ស​វា​ជា​លើកដំបូង​

​    ​វីដេអូ​នេះ​គឺជា​ការ​រំលឹក​ដ៏​ខ្លាំងក្លា​មួយ​ថា​សេដ្ឋកិច្ច​សកលលោក​ពុំបាន​ធ្វើឱ្យ​មនុស្ស​គ្រប់គ្នា​រីករាយ​នឹង​ទទួលបាន​ផ្លែផ្កា​ពី​កម្លាំង​ពលកម្ម​របស់​ពួកគេ​នោះទេ សូម្បី​និយាយ​ទៅដល់​របស់​សាមញ្ញ​ដូចជា​សូកូឡា​ជាដើម​។ កសិករ​នៅ​ប្រទេស​កូត​ឌី​វ័រ​ពឹងផ្អែក​ជីវភាព​ប្រចាំថ្ងៃ​ទៅលើ​ការដាំ​កា​កាវ​។

​    ​វា​ជា​ការងារ​ដ៏​លំបាក ហើយ​ពួកគេ​រកចំណូលបាន​តិចតួច​បំផុត​ពី​ការ​កើប​ទិន្នផល​របស់ខ្លួន​។ ភាគច្រើន​នៃ​ពួកគេ​ថែមទាំង​មិនដឹងថា​តើ​គេ​យក​គ្រាប់​កា​កាវ​ទៅធ្វើ​អ្វី​ថែម​ទៀតផង​។ ដូច្នេះ នៅពេល​អ្នកកាសែត​ម្នាក់​បានឱ្យ​សូកូឡា​មួយ​ដុំ​ទៅ​ពួកគេ​ជា​លើកដំបូង ពួកគេ​បានបង្ហាញ​ឱ្យ​យើង​បានឃើញ​អស់​ថា​តើ​ពួកគេ​ក្រខ្សត់​យ៉ាងណា​។ សូម​ទស្សនា​ប្រតិកម្ម​របស់​ពួកគេ វា​ក៏​អាចជា​បទពិសោធន៍​មួយ ដែល​លោកអ្នក​ធ្លាប់​ជួប​ពីមុនមក​ក៏​ថា​បាន​៕

 

ប្រភព៖ វ៉ា​យ​ដុន​យូ​ត្រាយ​ឌី​ស​

អ្នកនឹងចូលចិត្ត

មតិយោបល់