UFC មួយប្រកួតនេះអីក៏សាហាវម៉្លេះ ធ្វើឱ្យទស្សនិកជនហើបគូទពីកៅអីគ្រប់គ្នា!

ការប្រកួតប្រដាល់គុណចម្រុះមួយរបស់ស្ថាប័ន UFC កាលពីពេលថ្មីៗនេះ បានបង្កើតនូវព្រឹត្តិការណ៍ដែលអាចទុកថាពិសេសបំផុតមួយក្នុងប្រវត្តិសាស្រ្តរបស់កីឡាមួយនេះ។


    
ការប្រកួតបើកឆាកដំបូងក្នុងកម្មវិធី UFC 217’s Early Prelims រវាងគូប្រកួតក្នុងខ្នាតទម្ងន់រុយ "Bantamweights" (ចន្លោះ​ ៥៦,៧ និង៦១,២គីឡូក្រាម) រវាងកីឡាករ Ricardo Ramos និង Aiemann Zahabi ប្រិយមិត្តក្នុងសង្វៀនប្រកួតពិតជាមិនខកចិត្ត និងមានភាពភ្ញាក់ផ្អើលជាខ្លាំង បន្ទាប់ពី Ramos បានបង្កើតនូវការឱ្យកែងបកផ្តួលគូប្រកួតដ៏សាហាវបំផុតដែលអ្នកនឹងមិនធ្លាប់ឃើញពីមុនមកនោះឡើយ។ 

នៅក្នុងវីដេអូខាងក្រោមនេះ អ្នកឃើញពីទិដ្ឋភាពរបស់ Zahabi ព្យាយាមវាយបកភ្លាមៗទៅលើ Ramos បន្ទាប់ពីទទួលបានមួយកែងទីមួយក្នុងវីដេអូពេញទំហឹងពីគូប្រកួតខ្លួន មុន Ramos បានវាយបកថែមមួយកែងទៀតចំពេញថ្គាមរបស់គាត់ដួលទៅលើសង្វៀន ខណៈដែលអាជ្ញាកណ្តាលបានអន្តរាគមន៍ភ្លាមៗផងដែរពីការវាយបន្ថែមរបស់ Ramos ៕

 


 

adverise with khmeread