បុរសជនជាតិហូឡង់ដេកស្លាប់នៅសណ្ឋាគាអានីស

ភ្នំពេញ ៖មានករណីជនបរទេសដេកស្លាប់ បង្កការភ្ញាក់ផ្អើលនៅថ្ងៃទី៦ វិច្ឆិកា ២០១៧ វេលាម៉ោង១០ និង ៣០នាទីនៅសណ្ឋាគាអានីសដែលមានទីតាំងផ្ទះលេខ២ ផ្លូវ៥៧កែង ២៧៨ សង្កាត់បឹងកេងកេងទី១ ខណ្ឌចំការមន។

​សមត្ថកិច្ចនិយាយថា ជនបរទេសឈ្មោះ Bas jui endjendijk ជនជាតិហូឡង់ ភេទប្រុស អាយុ៧១ឆ្នាំ មុខរបរទេសចរណ៍បន្ទប់លេខ១០៤ កាន់ប៉ាស្ព័រលេខ MV67F3F99។

​តាមការធ្វើកោសលវិច័យរបស់គ្រូពេទ្យវិជ្ជបណ្ឌិត នន សុវណ្ណរ័ត្ន គ្រូពេទ្យកោសល្យវិច័យអមសាលាដំបូងរាធានីភ្នំពេញ សន្និដ្ឋានថា សពស្លាប់ដោយសារគាំងបេះដូងហើយសពបញ្ជូនទៅរក្សាទុកនៅមន្ទីពេទ្យរុស្ស៊ី៕

adverise with khmeread