នៅថៃឥឡូវ ចង់ទិញស៊ីមកាតទូរស័ព្ទ​ ត្រូវផ្តល់ស្នាមម្រាមដៃ និងស្កែនមុខ

ការស្កែនមុខឬស្នាមផ្តិតម្រាមដៃ នឹងត្រូវការចាំបាច់ដើ​ម្បីអាចទិញស៊ីមកាតនៅប្រទេសថៃ ចាប់ពីខែក្រោយ នៅពេលដែលប្រទេសនេះព្យាយាមបង្ក្រាបលើការក្លែងបន្លំតាមប្រព័ន្ធអេឡិចត្រូនិចនិងលើកទឹកចិត្តការប្រើប្រាស់សេវាកម្មធនាគារតាមទូរស័ព្ទដោយការទុកចិត្ត។

ប្រព័ន្ធផ្តល់ព័ត៌មានថ្មីពីអ្នកប្រើស៊ីមកាតនេះនឹងចាប់ផ្តើមដំណើរការនៅថ្ងៃទី១៥ធ្នូ ។ នេះបើយោយតាមក្រសួងទូរគមនាគមន៍ថៃ។

លោក តាកន តាន់តាសិត អគ្គលេខាធិការនៃគណកម្មការប្រព័ន្ធផ្សព្វផ្សាយនិងទូរគមនាគមន៍ថៃបាននិយាយថា​ "ការធ្វើដូច្នេះ ធ្វើឱ្យមានការទុកចិត្តក្នុងការប្រើប្រាស់សេវាកម្មធនាគារតាមទូរស័ព្ទឬតាមប្រព័ន្ធបង់ប្រាក់ផ្សេងៗទៀត ដែលនឹងកាន់តែល្អប្រសើរឡើង"។

ក្រុមអ្នកទេសចរ នឹងត្រូវបានតម្រូវឱ្យស្កែនមុខបន្ថែមទៀតផងដែរដោយថែមពីលើរូបថតបិទ លិខិតឆ្លងដែនរបស់ពួកគេ៕

adverise with khmeread