ទឹកចិត្តស្រឡាញ់របស់បងប្រុសពិការដៃជើងអាយុ ៣ ឆ្នាំរូបនេះមានចំពោះប្អូនប្រុស ធ្វើឱ្យអ្នកលេងអ៊ីនធឺណេតរំភើបស្រក់ទឹកភ្នែកគ្រប់គ្នា

ក្មេងប្រុសម្នាក់កើតមកគ្មានដៃជើង មិនអាចបញ្ឈប់បេះដូងជាបងប្រុសដោយសារតែពិការភាពនោះឡើយ។

ម្ដាយអាយុ ២២ ឆ្នាំម្នាក់ឈ្មោះ Katie Whiddon បានចែករំលែកវីដេអូមួយនៃកូនប្រុសអាយុ ៣ ឆ្នាំឈ្មោះ Camden មានការអត់ធ្មត់នឹងសម្រែកប្អូនយំដោយព្យាយាមដាក់ក្បាលដោះចូលទៅក្នុងមាត់ប្អូនឈ្មោះ Jaxton ។

Camden គ្មានដៃនិងជើង បានធ្វើជាបងប្រុសដ៏ល្អ ដោយប្រឹងប្រែងដាក់ក្បាលដោះចូលមាត់ប្អូន ធ្វើឱ្យអ្នកលេងអ៊ីនធឺណេតរំភើបនិងអាណិតជាខ្លាំង។

Camden កើតមកមានជំងឺដ៏កម្រហៅថា Phocomelia ដែលដៃជើងនៅក្បែរអវៈយវៈ។ យ៉ាងណាមិញ ទឹកចិត្តរបស់ Camden វ័យ ៣ ឆ្នាំបានឱ្យអ្នកលេងអ៊ីនធឺណេតស្រក់ទឹកភ្នែកដោយមិនដឹងខ្លួន៕


adverise with khmeread