​​​​​​​​បុរសៗឱ្យតែឈានដល់អាយុ ៥០ គឺដឹងតែមានបញ្ហាក្រពេញប្រូស្តាត ទោះតិចឬច្រើន, កុំបារម្ភមានវិធីសាស្ត្រជួយទប់ស្កាត់

បុរសគ្រប់រូបឱ្យតែឈានដល់វ័យ ៥០ ឆ្នាំឡើងទៅគឺរមែងជួបបញ្ហាក្រពេញប្រូស្តាត ដែលគេហៅថា BPH ឬ ក្រពេញប្រូស្តាតរីកធំ។ វាមិនមែនជាជំងឺមហារីកទេ តែជាដំណើរការបែបធម្មជាតិរបស់បុរសនៅពេលមានវ័យកាន់តែចំណាស់។ 

តែទោះយ៉ាងណា សូមកុំបារម្ភខ្លាំងពេក ដើម្បីបន្ថយបញ្ហាទាំងនេះ អ្នកស្រាវជ្រាវបានណែនាំឱ្យទទួលទានឪឡឹក និង គ្រាប់ល្ពៅ។ ឪឡឹកមានប្រសិទ្ធភាពប្រឆាំងបញ្ហាក្រពេញប្រូស្តាត ហើយគ្រាប់ល្ពៅក៏ដូច្នេះដែរ ព្រោះតែសារធាតុដែករបស់វាជួយជួសជុល និងពង្រឹងប្រព័ន្ធភាពស៊ាំ ប្រឆាំងរាល់ជំងឺទាំងពួង រួមទាំងក្រពេញប្រូស្តាត។ 

ហើយមួយវិញទៀត គួរប្តូររបបអាហារ ប្រសិនបើមានបញ្ហាក្រពេញប្រូស្តាតនេះ។ លោកអ្នកគួរងាកមកទទួលទានអាហារត្រី ដែលផ្ទុកជាតិអូមេហ្គា ៣ និង អាហារធ្វើពីសណ្តែកសៀង។ ចំណែកបន្លែប៉េងប៉ោះក៏ល្អប្រសើរសម្រាប់អ្នកដែលមានបញ្ហាក្រពេញប្រូស្តាតដែរ៕

adverise with khmeread