លោកយាយម្នាក់បិទស្លាកស្វែងរកមិត្តប្រុសនៅមុខរបងផ្ទះគាត់ ល្បីពេញបណ្តាញសង្គមថៃ

ស្ដ្រីអាយុ ៦៥ ឆ្នាំម្នាក់រស់នៅទីជនបទក្នុងខេត្ត Ubon Ratchathani បានល្បីពេញទំព័រមុខកាសែត បន្ទាប់ពីផ្សព្វផ្សាយស្វែងរកដៃគូដើម្បីចំណាយពេលចុងក្រោយរបស់លោកយាយ។

មានអ្នកលេងអ៊ីនធឺណេតជាច្រើនភ្ញាក់ផ្អើលដោយសារដំណឹងនេះ នៅពេលលោកយាយ Sompong Chomphupraphet ផុសរូបភាពជាមួយនឹងបុរសម្នាក់នៅលើហ្វេសប៊ុក។

អ្នកលេងអ៊ីនធឺណេតជាច្រើនមានការភ្ញាក់ផ្អើលដែលលោកយាយអាយុ ៦៥ ឆ្នាំរូបនោះទីបំផុតរកឃើញមិត្តប្រុសថ្មីក្នុងជីវិតគាត់ ប៉ុន្ដែការពិតទៅបុរសនោះគ្រាន់តែជាអ្នកគាំទ្រ ដែលចង់ថតរូបជាមួយនឹងគាត់ប៉ុណ្ណោះ។

ពាណិជ្ជកម្មស្វែងរកមិត្តប្រុសនោះចាប់ផ្ដើមល្បីចុងសប្ដាហ៍មុន នៅពេលលោកយាយផុសស្លាកសញ្ញានៅមុខផ្ទះរបស់គាត់ដោយសរសេរថា "ស្វែងរកមិត្តប្រុសអាយុចាប់ពី ៦០ ទៅ ៧០ ឆ្នាំ" ហើយបុរសទាំងនោះត្រូវតែជាពោះម៉ាយមានទ្រព្យសម្បត្តិ។ លោកយាយបកស្រាយថា គាត់ផុសពាណិជ្ជកម្មនេះ ដោយសារតែគាត់ឯកា បន្ទាប់ពីឆ្លងកាត់អាពាហ៍ពិពាហ៍បែកបាក់មួយ។

គាត់ធ្លាប់រៀបការជាមួយនឹងទាហានជើងអាកាសម្នាក់ និងមានកូនពីរនាក់ ប៉ុន្ដែទំនាក់ទំនងរបស់គាត់ប្រែទៅជាជូរជត់ ប្ដីលែងផឹកស្រា។

បន្ទាប់ពីលែងលះ លោកយាយ Sompong ជួបបុរសម្នាក់នៅអាល្លឺម៉ង់ និងរៀបការជាមួយនឹងគ្នាទៅអាល្លឺម៉ង់ ហើយរស់នៅទីនោះអស់ ១៣ ឆ្នាំ។ ប៉ុន្ដែជៀសមិនផុតពីការលែងលះ ហើយគាត់ក៏ត្រឡប់ប្រទេសថៃវិញ។ ឥឡូវបច្ចុប្បន្នលោកយាយនៅតែបន្តស្វែងរកដៃគូ ដែលអាចរស់នៅជាមួយនឹងគាត់រហូតដល់ស្លាប់បាន៕

adverise with khmeread