អ្នកគ្រូហាត់ការណ៍ម្នាក់ត្រូវសាកលវិទ្យាល័យបណ្តេញចេញ បន្ទាប់ពីឃើញវីដេអូនាងស្រាតននលគកដើម្បីប្រកួតប្រជែងដណ្តើមយក iPhone ១ គ្រឿង

អ្នកគ្រូហាត់ការណ៍ម្នាក់ត្រូវបានបណ្តេញចេញពីសាកលវិទ្យាល័យ បន្ទាប់ពីលេចឡើងនូវវីដេអូនៃទិដ្ឋភាពអាក្រាតកាយមួយរបស់នាង ដែលស្រាតដើម្បីឈ្នះទូរស័ព្ទដៃ iPhone ។

និស្សិតស្រីវ័យ ១៩ឆ្នាំរូបនេះ បានដោះសម្លៀកបំពាក់របស់ខ្លួនចេញនៅឯក្លឹបរាត្រីមួយកន្លែង ដែលមានការប្រកួតប្រជែងមួយត្រូវបានប្រារព្ធឡើង ដើម្បីមានឱកាសឈ្នះនូវទូរស័ព្ទស្មាតហ្វូនស៊េរីចុងក្រោយបំផុតរបស់ក្រុមហ៊ុន Apple ។

នាងត្រូវបានគេផ្តិតទិដ្ឋភាពកំពុងដោះសម្លៀកបំពាក់របស់ខ្លួននៅចំពោះមុខហ្វូងមនុស្សដែលកំពុងហ៊ោកញ្ជ្រៀវជាច្រើន ប៉ុន្តែនាយកនៅឯសាកលវិទ្យល័យគរុកោសល្យ ដែលនាងកំពុងសិក្សាបានប្រឆាំងទៅលើនាង និងបានបណ្តេញនាងចេញ។

ហេតុការណ៍នេះបានកើតឡើងក្នុងទីប្រជុំជន Troitsk ភាគកណ្តាលនៃតំបន់ Chelyabinsk Oblast ប្រទេសរុស្ស៊ី។

យោងតាមសេចក្តីរាយការណ៍ក្នុងប្រទេសរុស្ស៊ីបាននិយាយថា នាងមិនបានឈ្នះទូរស័ព្ទ iPhone នោះឡើយ ជំនួសមកវិញនាងបានត្រឹមឈ្នះទូរស័ព្ទដៃតម្លៃថោកមួយគ្រឿង ដែលត្រូវបានលួចពីកាបូបស្ពាយរបស់នាងនៅឯយប់ដដែលនោះ៕


adverise with khmeread